Advertisement
Advertisement
ការអនុគ្រោះពាណិជ្ជកម្ម

អង់គ្លេស សម្រេចបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា បើទោះបីអឺរ៉ុប បានដក EBA ពីកម្ពុជាក្ដី


មុខទំនិញរបស់កម្ពុជា ដែលនាំទៅប្រទេសអង់គ្លេស នឹង​នៅតែទទួលបានការអនុគ្រោះពន្ធ ចាប់ពីថ្ងៃទី ១ ខែមករា​ ឆ្នាំ២០២១ បើទោះបីជាអឺរ៉ុបបានសម្រេចដកយកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ។ នៅតែទទួលបាន​ការអនុគ្រោះ គឺដោយសារតែ​អង់​គ្លេសនៅតែបន្ដផ្ដល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានេះ ដ្បិតថា​អង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបហើយ ហើយរយៈពេលអន្តរកាលបន្ទាប់ពីការចាកចេញនេះ (Brexit) នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះហើយ។ នេះបើតាមសារណែនាំមួយរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ
Advertisement

សមាគម​រោងចក្រ​កាត់ដេរ​បានគូសបញ្ជាក់ទៀតថា ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ ប្រទេស​ដែលមានលក្ខណៈ​សម្បត្តិ​ជាប្រទេស​កំពុង​អភិវឌ្ឍន៍ អាចនឹង​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​ GSP របស់​អង់គ្លេស។

ប្រព័ន្ធ​ GSP របស់​អង់គ្លេសនេះ ដំបូង​នឹង​ផ្ដល់​ការ​អនុគ្រោះពាណិជ្ជកម្ម​ទៅកាន់ប្រទេស​នានា ដូចជា GSP របស់​សភាព​អឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹង​មានក្របខណ្ឌ​ចំនួន ៣ គឺ ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍន៍តិចតួចបំផុត ក្របខណ្ឌទូទៅ និងក្របខណ្ឌ​ប្រសើរឡើង។

សម្រាប់​កម្ពុជា ដែលត្រូវបាន​ចាត់ថ្នាក់​ដោយ​អង្គការ​សហប្រជាជាតិ​ថាជាប្រទេស​អភិវឌ្ឍន៍តិចតួច​បំផុត គឺស្ថិត​នៅក្នុង​ក្របខណ្ឌ​មួយ​ក្នុងចំណោម​ក្របខណ្ឌ​ខាង​លើនោះដែរ។ ដូច្នេះ កម្ពុជា​នឹងទទួលបាន​ការនាំចេញ ដោយមិនជាប់​ពន្ធ និងមិនជាប់​ការកំរិត​កូតា ទៅកាន់​អង់គ្លេស​សម្រាប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ និងគ្រឿង​ផ្ទុះ ហើយវា​គឺដូចគ្នា​ទៅនឹង​គម្រោង EBA របស់​សហភាពអឺរ៉ុបដែរ។ នេះបើតាម​ការបញ្ជាក់​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគម​កាត់ដេរ​កម្ពុជា បាន​បញ្ជាក់​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់លោកថា ង់គ្លេស គឺជាអ្នក​នាំចូល​នូវ​ទំនិញ​ពីកម្ពុជា​ច្រើនជាង​គេ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅអឺរ៉ុប។

លោកបន្ថែមថា « ដោយសារកម្ពុជា​យើងនៅ​ជាប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច យើងស្ថិត​នៅក្នុងក្របខ័ណ្ឌ​LDC ដូច្នេះយើង​នឹងទទួល​បានភាព​អនុគ្រោះ​ពីអង់គ្លេស​ ដូចប្រព័ន្ធ EBA [ពេញលេញ]​ដែរ»៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំង​កូវីដ-១៩​ ផលិតដោយក្រុមហ៊ុនអាមេរិក កើនប្រសិទ្ធភាពដល់ ៩៥% ហើយ

ព័ត៌មាន
វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ឬកូវីដ-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវបាន​ប្រកាស​ថា បាន​កើន​ឡើង​នូវ​ប្រសិទ្ធភ...

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំខ្លួនដើម្បីឡើងផ្សារភាគហ៊ុននៅកម្ពុជា

ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងមានក្រុមហ៊ុនវិនិយោគជាង ១៦០ក្រុមហ៊ុននោះ បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការចុះបញ្ជីចូលក្នុងផ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ