#នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

Articles by Tag នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងកំណត់ចេញថវិកា១១៥ពាន់លានដុល្លារ សម្រាប់ផែនការកាត់បន្ថយតម្លៃថាមពលកំពុងកើនខ្ពស់

ដោយ​ ចាន់ មង្គល
ទើបតែឡើងមកកាន់តំណែងបានតែប៉ុន្មានថ្ងៃ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss នៅថ្ងៃទី ៨ ខែកញ្ញានេះ បានប្រកាសឡើងពីផែនការនឹងកាត់បន្ថយការកើនឡើងនៃតម្លៃថាមពលប្រើប្រាស់របស់ពលរដ្ឋ និងលើកកម្ពស់ការប្រើប្រាស់ប្រភពធនធានថាមពលថ្មីៗបន្ថែមទៀត ដោយក្នុងនោះ រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងដាក់ចេញកញ្ចប់ថវិកាប្រហែល ១១៥ពាន់លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកាដែលគេបានត្រៀមទុកសម្រាប់ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។