ស្ដេចប្រដាល់ ប៉ាគីអៅ ត្រូវបានទម្លាក់ពីតំណែងប្រធានបក្ស បន្ទាប់ពីរិះគន់ប្រធានាធិបតី ឌុយទែតេ
ដោយ
តារាប្រដាល់ដ៏ល្បីល្បាញនិងជាសមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វ៊ីលីពីន លោក អេម៉ានូអ៊ែល ម៉ានី ប៉ាគីអៅ ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែងជាប្រធានគណបក្សកាន់អំណាចរបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ (ទី១៧ កក្កដា) ក្រោយពីលោកបានរិះគន់ជំហររបស់ប្រធានាធិបតី ឌុយ ទែតេ ចំពោះប្រទេសចិន និងចំណាត់ការរបស់លោកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។