អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ
ដោយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងគោលបំណងផ្សារភ្ជាប់រវាងកម្មវិធីសិក្សា ជាមួយនិងតម្រូវការជំនាញក្នុងការងារ តាមរយៈផ្តល់ឱកាសហាត់ការដល់សិស្ស និស្សិតនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយមានការចូលរួមដោយលោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ និងភ្ញៀវកិត្តិយសជាច្រើនទៀត។