![អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ](https://cdn.cambonomist.com/media/images/Feature_image_yT61QgY.2e16d0ba.fill-960x540.jpg)
![អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ](https://cdn.cambonomist.com/media/images/photo_1_cu4qMfX.original.jpg)
លោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ ដែលបានរៀបចំក្នុងការបណ្តុះបណ្តាល និងការបញ្ចេញធនធានមនុស្សដើម្បីបម្រើប្រទេសជាតិ ហើយដើម្បីឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាព យើងត្រូវផ្សារភ្ជាប់កម្មវិធីសិក្សា ជាមួយនឹងតម្រូវការការងារនៅលើទីផ្សារ។ អេ អឹម ខេ ពិតជាមានសេចក្ដីសោមនស្ស ដែលបានសហការជាមួយសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ ក្នុងការផ្ដល់ឱកាសដល់សិស្ស និស្សិត ឲ្យទទួលបានការបណ្ដុះបណ្ដាល ក៏ដូចជាហាត់ការនៅក្នុង អេ អឹម ខេ។
![អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ](https://cdn.cambonomist.com/media/images/photo_2_daF6IsO.original.jpg)
លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ បានមានប្រសាសន៍ថា “មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើពិភពលោកទេ យើងសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ជំងឺរាតត្បាត អតិផរណា អត្រាការប្រាក់កើនឡើង និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។ ហេតុដូចនេះហើយ យើងកំពុងរង់ចាំមនុស្សជំនាន់ក្រោយ ដែលបានបញ្ចប់ការសិក្សាជាមួយនឹងចំណេះ និងជំនាញរបស់ពួកគេ មកជួយដោះស្រាយបញ្ហា និងធ្វើឲ្យពិភពលោកប្រសើរឡើង។ ហើយសិស្ស និស្សិតបញ្ចប់ការសិក្សារបស់យើង បានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនូវអ្វីដែលល្អបំផុតដែលយើងអាចធ្វើបាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយដែលបានសហការជាមួយ អេ អឹម ខេ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការចូលរួមជាមួយយើង ដើម្បីសម្រេចនូវគោលដៅដ៏អស្ចារ្យជាមួយគ្នា”។
![អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ](https://cdn.cambonomist.com/media/images/photo_4.original.jpg)