មនុស្សស្លាប់យ៉ាងហោច ៤នាក់ និងរបួស ១៦នាក់ ពីការបាក់ស្រុតអគារនៅក្រុងកែប
ដោយ
អគារមួយកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ នៅក្រុងកែប បានបាក់ស្រុត កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ ៤នាក់ (ស្រី ០៣នាក់) និង ១៦នាក់ផ្សេងទៀត រងរបួស ខណៈដែលក្រុមជួយសង្គ្រោះ កំពុងតែបន្តស្វែងរកកម្មករដែលបាត់ខ្លួនផ្សេងទៀតនៅក្នុងគំនរបែកបាក់នៃអគារដែលបាក់នេះ។