បច្ចុប្បន្នភាព ត្រឹមម៉ោង 9:30 យប់ ថ្ងៃទី៣ មករា ២០២០

មនុស្ស​ស្លាប់​យ៉ាង​ហោច ៤​នាក់​ និងរបួស ១៦​នាក់ ពី​ការ​បាក់​ស្រុត​អគារ​នៅ​ក្រុង​កែប


អគារ​មួយ​កម្ពស់ ៧ជាន់ ដែល​កំពុង​សាងសង់ នៅ​ក្រុង​កែប បាន​បាក់​ស្រុត កាល​ពី​ថ្ងៃ​សុក្រ ទី៣ ខែ​មករា ឆ្នាំ២០២០ ដោយ​បាន​សម្លាប់​កម្មករ​យ៉ាង​ហោចណាស់ ៤​​នាក់ (ស្រី​ ០៣នាក់) និង ១៦​​នាក់​​ផ្សេង​ទៀត រង​របួស ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ កំពុងតែ​បន្ត​ស្វែងរក​កម្មករ​ដែល​បាត់​ខ្លួន​ផ្សេង​ទៀត​នៅ​ក្នុង​គំនរ​បែកបាក់​នៃ​អគារ​ដែល​បាក់​នេះ។
ទិដ្ឋភាពនៅ​កន្លែង​បាក់​ស្រុត​អគារ នៅខេត្តកែប នារសៀលថ្ងៃទី៣ មករា ២០២០។ រូបភាព៖ គេហ​ទំព័រ​នគរបាល​ជាតិ
ដោយ

សេចក្ដី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​​ខេត្ត​កែប ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោងជិត ៩កន្លះ យប់​​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០​នេះ កម្មករ​ប្រុស ០១នាក់ និង​ស្រី ០៣​នាក់ បាន​ស្លាប់​ដោយការ​បាក់​អគារ​នេះ បន្ទាប់​ពី​ក្រុម​សង្រ្គោះ​បាន​ទាញ​​កម្មករ​ចេញ​ពី​គំនរ​ថ្ម​នោះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន បាន​និយាយ​តាម​ទូរស័ព្ទ​នៅថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​២០២០​នេះ​ថា មុន​ពេល​អគារ​បាក់ កម្មករ​មាន​ប្រមាណ​ជា ៣០​នាក់ នៅ​ក្នុង​អគារ​នោះ។

គ្រោះថ្នាក់​ពី​ការ​បាក់​អគារ ៧​ជាន់​លើក​នេះ កើត​ឡើង បន្ទាប់​ពី​មាន​ការ​បាក់​អគារ ៧​ជាន់​ដែរ កាលពី​ឆ្នាំមុន នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ២៨នាក់។

លោក ឆាយ គឹមឃឿន បាន​និយាយ​ថា អាជ្ញាធរ​មិន​ទាន់ដឹង​ពី​មូលហេតុ​នៃ​ការ​បាក់​អគារ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏មិន​ទាន់​បាន​ដឹង​ថា អគារ​នេះ​ជា​របស់​ជនជាតិ​អ្វី ឬក៏​គេ​កសាង​ដើម្បី​អ្វី​ដែរ។

លោក ឆាយ គឹមឃឿន បាន​និយាយ​ដូច្នេះ​ថា “យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាក់​នេះ​ទេ ទាល់តែ​ធ្វើ​អធិការកិច្ច​សិន ហើយ​អ្វី​ដែល​យើង​ធ្វើ​ពេល​នេះ គឺ​ជួយ​សង្រ្គោះ​មនុស្ស”៕




អត្ថបទបន្ទាប់


ចូលដល់ឆ្នាំ២០២០ភ្លាម! វៀតណាមដាក់មហិច្ឆតានាំចេញ៣០០ ពាន់លានដុល្លារ!

ព័ត៌មាន
ប្រមុខរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗនេះ បានអះអាងពីមហិច្ឆតារបស់ខ្លួន ដោយកំណត់នៅឆ្នាំ២០២០នេះ នឹងរកចំណូលពីការនាំចេញទំនិញលក់ទៅក្រៅប្រទេសឲ្យប…

ធនាគារជាតិអះអាងថា ទោះបីEU ដក EBA ក៏ការនាំចេញសម្លៀកបំពាក់នៅតែរំពឹងកើនឡើង!

ព័ត៌មាន
ការប្រកាសពីសេចក្ដីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបអំពីការព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នឹងត្រូវធ្វើឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ