#បាតុកម្មទាមទាររដ្ឋផ្តល់ជំនួយការកើនតម្លៃថាមពល

Articles by Tag បាតុកម្មទាមទាររដ្ឋផ្តល់ជំនួយការកើនតម្លៃថាមពល

ពលរដ្ឋអាល្លឺម៉ងរាប់ម៉ឺននាក់បាតុកម្មតាមទីក្រុងធំៗទាមទារឱ្យរដ្ឋផ្តល់ជំនួយដោះស្រាយការកើនតម្លៃថាមពល

ដោយ​ វុធ ច័ន្ទតារា
បាតុកររាប់ម៉ឺននាក់នៅក្នុងទីក្រុងចំនួន៦របស់អាល្លឺម៉ង់បានប្រមូលផ្តុំគ្នាកាលចុងសប្តាហ៍មុននេះ ដើម្បីទាមទារឱ្យមានការចែកចាយមូលនិធិរដ្ឋាភិបាលកាន់តែត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋយកមកដោះស្រាយជាមួយនឹងការកើនឡើងតម្លៃថាមពល និងថ្លៃរស់នៅប្រចាំថ្ងៃ។ ក្រុមអ្នកតវ៉ាបានដើរដង្ហែនៅទីក្រុង ប៊ែរឡាំង ឌូសេលដហ្វ(Duesseldorf) ហានូវឺ(Hannover) ស្ទូហ្កាត(Stuttgart) ដ្រេសដេន(Dresden) និងទីក្រុងហ្វ្រេងហ្វឺត(Frankfurt)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។