#បច្ចុប្បន្នប្រទេសឯកោមួយនេះ កំពុងជួបវិបត្តិ

Articles by Tag បច្ចុប្បន្នប្រទេសឯកោមួយនេះ កំពុងជួបវិបត្តិ

ក្រុមមន្ត្រីចិនព្រួយបារម្ភខ្លាចថា ខ្យល់បក់អាចនាំយកមេរោគកូវីដ១៩មកពីប្រទេសកូរ៉េខាងជើងឆ្លងចូលប្រទេសខ្លួន

ដោយ​ ​ ខេមបូណូមីស
ក្រុមមន្ត្រីមួយចំនួននៅក្នុងទីក្រុងមួយនៃប្រទេសចិន ដែលជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង បាននិយាយថា ពួកគេមិនអាចកំណត់ដឹងច្បាស់ទេថា តើការឆ្លងថ្មីនៃជំងឺកូវីដ-១៩បានបន្តកើតឡើងចេញមកពីចំណុចណាមួយនៅក្នុងប្រទេសកូរ៉េខាងជើង ឬក៏អត់នោះទេ ប៉ុន្ដែ ក្រុមមន្ត្រីចិនទាំងនេះ បានសម្ដែងការព្រួយបារម្ភថា ខ្យល់អាចបក់នាំយកមេរោគកូវីដ១៩ ពីប្រទេសកូរ៉េខាងជើង ឆ្លងចូលទៅក្នុងតំបន់មួយចំនួននៃប្រទេសចិន ដែលស្ថិតនៅក្បែរនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិជាច្រើន។