#បទឈប់បាញ់រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន

Articles by Tag បទឈប់បាញ់រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន

មហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសនឹងបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោជុំវិញការឈ្លានពានអ៊ុយក្រែន

ដោយ​ វុធ ច័ន្ទតារា
មហាសន្និបាតអង្គការសហប្រជាជាតិដែលមានទាំងអស់១៩៣ប្រទេស បានចាប់ផ្តើមកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីពិភាក្សាស្តីពីវិបត្តិនៅអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះហើយ។ មហាសន្និបាតគ្រោងនឹងបន្តការបោះឆ្នោត ក្នុងសប្តាហ៍នេះ ដើម្បីចាត់វិធានការធ្វើ ឲ្យប្រទេសរុស្ស៊ីនៅឯកោ ជាការឆ្លើយតប នឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ហើយទាមទារឱ្យទាហានរុស្ស៊ីទាំងអស់បញ្ឈប់ការប្រយុទ្ធ និងដកទ័ពចេញជាបន្ទាន់ផងដែរ។