#ផ្លូវរថភ្លើងធុនស្រាល

Articles by Tag ផ្លូវរថភ្លើងធុនស្រាល

ក្រុមហ៊ុនចិនមួយគ្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប ខណៈបច្ចុប្បន្នកំពុងសិក្សាផលប៉ះពាល់

ដោយ​ សោម ស្រីពេជ្រ
ក្រុមហ៊ុនចិនមួយគ្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរទៅក្រុងសៀមរាបនាពេលខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះបានឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់។ ក្រោយគម្រោងនេះលេចចេញជារូបរាងមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តសៀមរាបជឿជាក់ថា វានឹងជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ជាពិសេសភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនេះតែម្តង។