#ផ្សារទំនើបជីប ម៉ុង ២៧១

Articles by Tag ផ្សារទំនើបជីប ម៉ុង ២៧១

ចង់ដើរកម្សាន្ដ និងទិញទំនិញដ៏សម្បូរបែបជាមួយការបញ្ចុះតម្លៃពិសេស នាឱកាសបុណ្យអុំទូក តើគួរទៅទីណាល្អ?

ដោយ​ ​ ខេមបូណូមីស
នាឱកាសពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋតែងតែធ្វើដំណើរកម្សាន្ដទៅកាន់ទីតាំងទេសចរណ៍សំខាន់ៗ ពិសេសនៅរាជធានីភ្នំពេញ។ សម្រាប់អ្នកដែលមានដំណើរកម្សាន្ដ និងចូលចិត្តដើរទិញទំនិញនៅរាជធានីភ្នំពេញ សម្រាប់ឱកាសបុណ្យអុំទូកឆ្នាំនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាទីតាំងមួយ ដែលលោកអ្នកមិនគួរមើលរំលងឡើយ ព្រោះផ្សារទំនើបមួយនេះ មានរៀបចំតុបតែងលម្អ និងមានកម្មវិធីកម្សាន្ដជាច្រើនរាប់មិនអស់ ពិសេសគឺមានការលក់ទំនិញបញ្ចុះតម្លៃពិសេសមិនធ្លាប់មានផងដែរ។