អត្ថបទក្រុមហ៊ុន

ចង់ដើរកម្សាន្ដ និងទិញទំនិញដ៏សម្បូរបែបជាមួយការបញ្ចុះតម្លៃពិសេស នាឱកាសបុណ្យអុំទូក តើគួរទៅទីណាល្អ?


នាឱកាសពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋតែងតែធ្វើដំណើរកម្សាន្ដទៅកាន់ទីតាំងទេសចរណ៍សំខាន់ៗ ពិសេសនៅរាជធានីភ្នំពេញ។ សម្រាប់អ្នកដែលមានដំណើរកម្សាន្ដ និងចូលចិត្តដើរទិញទំនិញនៅរាជធានីភ្នំពេញ សម្រាប់ឱកាសបុណ្យអុំទូកឆ្នាំនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាទីតាំងមួយ ដែលលោកអ្នកមិនគួរមើលរំលងឡើយ ព្រោះផ្សារទំនើបមួយនេះ មានរៀបចំតុបតែងលម្អ និងមានកម្មវិធីកម្សាន្ដជាច្រើនរាប់មិនអស់ ពិសេសគឺមានការលក់ទំនិញបញ្ចុះតម្លៃពិសេសមិនធ្លាប់មានផងដែរ។
DSC09109
ដោយ

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា មានការរៀបចំ​នូវផ្សាររាត្រីចម្រុះមុខទំនិញ មេហ្គា ម្ហូបនិងរាត្រី រួមទាំង​ស្ដង់លក់អាហារ ទំនិញធ្វើដោយដៃ និងសម្ភារៈជាច្រើនទៀត ដោយតម្លៃមានចាប់ពី 1$, 1.5$ ឡើង​ទៅតែប៉ុណ្ណោះ ជាមួយនឹងការលក់បញ្ចុះតម្លៃរហូតដល់ទៅ ៧០% ពីទំនិញម៉ាកល្បីៗទាំងជាតិ និង​លំដាប់អន្តរជាតិនៅក្នុងហាងជាង ១០០ហាង ផ្សេងទៀត។

លើសពីនេះទៅទៀត នៅផ្សារទំនើបដែលវិនិយោគដោយកូនខ្មែរ១០០%មួយនេះ មានដាក់តាំងទូកងរ​ប្រវែង ២២ម៉ែត្រ, មានការបញ្ចាំងកុន អាយ៉ៃ និងឆៃយ៉ាំទស្សនា​ដោយឥតគិតថ្លៃ រួមជាមួយការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្ដ​ឈ្នះរង្វាន់ជាច្រើនទៀតដូចជា ការប្រកួតការទិញឥវ៉ាន់ ការបត់ប្រទីបផ្សងស្នេហ៍ ការប្រកួតញ៉ាំ និងប្រកួតអុំទូកលើគោកជាដើម។

កាន់តែពិសេស​សម្រាប់​អ្នកចូលចិត្ត​ដើរទិញទំនិញ គឺផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល ក៏មានផ្ដល់ជូន​កាតកោសផ្សងសំណាង​ផងដែរ ពោលគឺ​គ្រាន់តែចំណាយ​លើការទិញទំនិញ ៥០ដុល្លារឡើងទៅក្នុងមួយថ្ងៃ នោះលោកអ្នកនឹងទទួលបាន​កាតកោសផ្សងសំណាងភ្លាម ដែលរង្វាន់មានដូចជា មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត។ អ្វីដែលកាន់តែ​អស្ចារ្យជាងនេះទៀតនោះ គឺរាល់ចុងសន្លឹកកាតកោស ផ្សងសំណាង​ដែលបានបំពេញ ឈ្មោះ និងព័ត៌មាន​នោះ ក៏មានជាការចាប់ឆ្នោតផ្សងសំណាង ដែលរង្វាន់មាន​ដែលរង្វាន់​មានដូចជា រថយន្ត Mitsubishi,​ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីអាំងស្ងួត, ប៉ាស JBL, បណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាផ្សារទំនើបខ្នាតយក្ស​ដ៏ធំជាងគេមួយ​នៅកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងតម្លៃ ២៨០លានដុល្លារអាមេរិក។ បច្ចុប្បន្ន ផ្សារទំនើបនេះ បានបើកដំណើរការជិត ១ឆ្នាំហើយ និងកំពុងក្ដោបក្ដាប់​ទីផ្សារវិស័យលក់រាយនៅកម្ពុជា ​ខណៈមានហាងល្បីៗទាំងជាតិ និងអន្តរជាតិជាង ១០០ហាង​​ហើយកំពុងមានវត្តមាន​នៅក្នុងផ្សារ​ទំនើប​មួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកៀរគរទុនវិនិយោគបានប្រមាណ៣៥០លានដុល្លារ ក្រោយមានក្រុមហ៊ុន២១ចុះបញ្ជី

ព័ត៌មាន
បើទោះបីវិបត្តិសកលបានជះឥទ្ធិពលជាអវិជ្ជមានដល់វិស័យមូលបត្រសកលរួមទាំងកម្ពុជាក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យមូលបត្រកម្ពុជា នៅតែបន្តដំណើរការយ៉ា…

វៀតណាមបន្តយុទ្ធនាការបង្ក្រាបអំពើពុករលួយ ខណៈមានការក្លែងបន្លំអចលនទ្រព្យស្មើ ៣%នៃ GPD

ព័ត៌មាន
ប្រធានបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃពុធ បានសច្ចាបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយក្នុងប្រទេសក្នុងរយៈវែងតទៅមុខទៀត ក្រោយមើលឃើញថា បញ្ហានេះកំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ