ផ្សារដារ ត្រូវបានបុកគ្រឹះសាងសង់ហើយ បន្ទាប់ពីពន្យារពេលអស់ជាច្រើនឆ្នាំ
ដោយ
ក្រោយពីពន្យារពេលអស់ជាច្រើនឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៣មក នៅទីបំផុត ផ្សារដារ ដែលជាផ្សារគំរូជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានរាជរដ្ឋាភិបាលសម្រេចបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ខណៈដែលគម្រោងផ្សារគំរូជាប់ព្រំដែនមួយនេះ ត្រូវបានរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-វៀតណាម ខិតខំផ្ដួចផ្ដើមនិងជំរុញឲ្យចេញជារូបរាងយ៉ាងខ្លាំង។