កង្វះប្លង់មេច្បាស់លាស់ពីរដ្ឋ នៅតែជាបន្លាក្នុងកែវភ្នែកអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន
ដោយ
ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានលើកឡើងថា កង្វះប្លង់មេនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅតែជាកត្តាប្រឈមមួយ ក្នុងការអភិវឌ្ឍលំនៅដ្ឋានឲ្យស្របទៅតាមស្ដង់ដារខ្ពស់ និងប្រកបចីរភាព។ យ៉ាងណាក៏ដោយ ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន រំពឹងថា រាជរដ្ឋាភិបាលនឹងជួយរៀបចំ និងដាក់ចេញនូវប្លង់មេនៃការអភិវឌ្ឍទីក្រុង ពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យបានឆាប់ ដើម្បីអាចដើរទាន់នៃកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។