ពលរដ្ឋជាង១,៥លានគណនី កំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៥ពាន់លានដុល្លារ
ដោយ
វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែងគិតត្រីមាសទី១ឆ្នាំ២០២៤ មានពលរដ្ឋជាង១លាន៥សែនគណនីកំពុងប្រើប្រាស់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេស។ ចំនួននេះមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងត្រីមាសទី៤ក្នុងឆ្នាំ២០២៣។ យ៉ាងណាមិញការទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានទំហំជាង២ពាន់លានដុល្លារគិតត្រឹមរយៈពេលដូចគ្នានេះ។