បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ពលរដ្ឋជាង១,៥លានគណនី កំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៥ពាន់លានដុល្លារ


វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែងគិតត្រីមាសទី១ឆ្នាំ២០២៤ មានពលរដ្ឋជាង១លាន៥សែនគណនីកំពុងប្រើប្រាស់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេស។ ចំនួននេះមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងត្រីមាសទី៤ក្នុងឆ្នាំ២០២៣។ យ៉ាងណាមិញការទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានទំហំជាង២ពាន់លានដុល្លារគិតត្រឹមរយៈពេលដូចគ្នានេះ។
បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដោយ

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានជាង៥ពាន់លានដុល្លារ ដល់អ្នកប្រើប្រាស់ជាង១,៥លានគណនី។ ទន្ទឹមនឹងការផ្តល់ឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មានទទួលប្រាក់បញ្ញើផងដែរ ដោយគិតត្រឹមដំណាច់ខែមីនា មានអ្នកដាក់ប្រាក់បញ្ញើជាង២លានគណនីជាមួយទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះវាយតម្លៃថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងដំណាច់ឆ្នាំ២០២៣។

​តើការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនផ្ដោតលើវិស័យអ្វីខ្លះ? ឆ្លើយតបនឹងសំណួរនេះ ប្រធាននាយកដ្ឋានទំនាក់ទំនងរូបនេះ បានគូសបញ្ជាក់ថា ក្នុងចំណោមឥណទានដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឱ្យទាំងនោះ រួមមាន ឥណទានគ្រួសារ មានប្រមាណ៣០% ឥណទានលើវិស័យកសិកម្មប្រមាណ២០% និងឥណទានអាជីវកម្ម មានប្រមាណ២០%។

​ទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលគំរាមកំហែងដោយបញ្ហាសង្គ្រាម ជម្លោះពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៍ដោយ តែលោក កាំង តុងងី វាយតម្លៃថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ២០២៤ នេះ នឹងមានកំណើនល្អប្រសើរជាងឆ្នាំ២០២៣ ក្រោយលោកសង្កេតឃើញមានអាជីវកម្មមួយចំនួនចាប់ផ្តើមមានដំណើរការល្អប្រសើរ ជាពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-កូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ

ព័ត៌មាន
ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-កូរ៉េ បានឡើងថែមមួយកម្រិតទៀតហើយ ក្រោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហ…

រាជរដ្ឋាភិបាលនឹងវាយតម្លៃប្រសិទ្ធភាពនៃការផ្តល់ការធានាឥណទានរបស់ CGCC ដើម្បីចាក់ទុនបន្ថែមជួយជំរុញការអភិវឌ្ឍវិស័យ SME

ព័ត៌មាន
គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួនជាង២១០០កម្ចី ដែលស្មើនឹងទឹកប្រាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ