#បំណុលសាធារណរបស់កម្ពុជា

Articles by Tag បំណុលសាធារណរបស់កម្ពុជា

កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបំណុលពីបរទេសបន្ថែមជាង១,២ពាន់លានដុល្លារ កើនជិត៣០០% នៅ៩ខែឆ្នាំនេះ

ដោយ​ សឿន វណ្ណឌេត
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលកម្ចីសម្បទានពីប្រទេស និងដៃគូអភិវឌ្ឍន៍នានាជាង១ពាន់២រយលានដុល្លារអាមេរិកនៅ៩ខែឆ្នាំ២០២២ កើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងលើកម្ចីទាំងនេះ គឺដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល និងសំដៅរួមចំណែកទ្រទ្រង់ចីរភាពកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។