#បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែន

Articles by Tag បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែន

ការនាំចេញផលិតផលកសិកម្មវៀតណាមតាមផ្លូវសមុទ្រទៅចិនក៏ត្រូវបានផ្អាកដែរ

ដោយ​ ចាន់ មង្គល
បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងវៀតណាម និងចិន នៅតែបន្ដជាប់គាំង បើទោះបីជាមានការប្ដូរពីការដឹកជញ្ជូនតាមផ្លូវគោក មកតាមផ្លូវសមុទ្រក៏ដោយ។ ជាក់ស្ដែង ក្រុមហ៊ុននាំចេញផលិតផលកសិកម្មវៀតណាមជាច្រើន បានអះអាងថា ពួកគេបានទទួលការជូនដំណឹងពីខាងក្រុមហ៊ុនចិនដែលជាដៃគូរបស់ពួកគេ កុំឲ្យដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រពីវៀតណាមទៅចិន ដោយត្រូវរង់ចាំរហូតដល់មានការសម្រេចថ្មីទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។