ការនាំចេញផលិតផលកសិកម្មវៀតណាម-ចិន

ការនាំចេញផលិតផលកសិកម្មវៀតណាមតាមផ្លូវសមុទ្រទៅចិនក៏ត្រូវបានផ្អាកដែរ


បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងវៀតណាម និងចិន នៅតែបន្ដជាប់គាំង បើទោះបីជាមានការប្ដូរពីការដឹកជញ្ជូនតាមផ្លូវគោក មកតាមផ្លូវសមុទ្រក៏ដោយ។ ជាក់ស្ដែង ក្រុមហ៊ុននាំចេញផលិតផលកសិកម្មវៀតណាមជាច្រើន បានអះអាងថា ពួកគេបានទទួលការជូនដំណឹងពីខាងក្រុមហ៊ុនចិនដែលជាដៃគូរបស់ពួកគេ កុំឲ្យដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រពីវៀតណាមទៅចិន ដោយត្រូវរង់ចាំរហូតដល់មានការសម្រេចថ្មីទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ការនាំចេញផលិតផលកសិកម្មវៀតណាម-ចិន

ការ​ជូនដំណឹង​ពី​ខាង​ក្រុមហ៊ុន​ចិន​យ៉ាង​ដូច្នេះ ដោយ​ពួក​គេ​អះអាង​ថា រដ្ឋាភិបាល​ចិន​កំពុង​មានការ​រឹត​បន្ដឹង​ខ្លាំង​លើ​សកម្មភាព​នាំ​ចូល​ទំនិញ​ចាប់តាំងពី​ដើមឆ្នាំ​២០២២​មក ក្រោម​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩​ដ៏​តឹងរ៉ឹង​។

ក្រុមហ៊ុន Nhat Thanh ដែល​ជា​ក្រុមហ៊ុន​ផលិត​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​វៀតណាម បាន​អះអាង​ថា ខ្លួន​មាន​កុងត្រា​នាំ​ចេញ​ផលិតផល​កសិកម្ម​ប្រមាណ​៥០​កុងតឺន័រ​ទៅ​កាន់​ប្រទេស​ចិន​ជា​រៀង​រាល់​ខែ ហើយ​កន្លង​ទៅ​ថ្មី​នេះ ដៃគូ​របស់​ពួក​គេ​ដែល​ជា​ក្រុមហ៊ុន​ចិន ក៏​បាន​យល់ព្រម​ឲ្យ​មានការ​នាំ​ចេញ​ទំនិញ​កសិកម្ម​ជា​មុន​ប្រមាណ​១០​កុងតឺន័រ​តាម​ផ្លូវ​សមុទ្រ​ផង​ដែរ​។

ក៏​ប៉ុន្ដែ នៅ​មុន​ពេល​ទំនិញ​ត្រូវ​បាន​បញ្ជូន​ចេញ ស្រាប់តែ​ក្រុមហ៊ុន​វៀតណាម Nhat Thanh បាន​ទទួល​ការ​ជូនដំណឹង​ពី​ខាង​ដៃគូរ​របស់​ខ្លួន​ពី​ប្រទេស​ចិន​ថា ការ​នាំ​ចូល​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បាន​ផ្អា​សិន ដោយសារ​តែ​មាន​ហេតុផល​ជា​ច្រើន​ដែល​មិន​អាច​ជៀស​រួច​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​ក្រុមហ៊ុន Nhat Thanh​។

ក្រុមហ៊ុន​ចិន​ដែល​ជា​ដៃគូ បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​បាន និង​កំពុង​រឹត​បន្ដឹង​សកម្មភាព​នាំ​ចូលចាប់​តាំងពី​ដើមឆ្នាំ​២០២២​មក​។ កំពង់​ផែ​នៅ​ប្រទេស​ចិន​ក៏​កំពុង​មានការ​កកស្ទះ​ដែរ ដោយសារ​តែ​មាន​ភាពយឺត​ត​យ៉ាវ​លើ​និ​តិ​វិធី​ត្រួតពិនិត្យ និង​បង់​ពន្ធគយ ក្រោម​គោលការណ៍​ការពារ​កូ​វី​ដ​១៩​របស់​ប្រទេស​ចិន​។

ជាមួយ​គ្នា​នេះ សមាគម​បន្លែ និង​ផ្លែ​ឈើ​វៀតណាម​បាន​អះអាង​ដែរ​ថា សកម្មភាព​នាំ​ចេញ​តាម​ផ្លូវ​សមុទ្រ​ទៅ​កាន់​ប្រទេស​ចិន​នៅ​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ គឺ​ពិតជា​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ណាស់​។ មានការ​បញ្ជា​ទិញ​ជា​ច្រើន​នៅ​កកស្ទះ​នៅ​ត្រឹម​សមុទ្រ និង​មិន​ទាន់​ទៅ​ដល់​កំពង់​ផែ​នៅឡើយ​ទេ ដែល​វា​ប្រឈម​នឹង​ការ​ខាតបង់ ប្រសិនបើ​កំពង់​ផែ​នៅ​តែ​កកស្ទះ​យ៉ាង​ដូច្នេះ​។

ក្រុមហ៊ុននាំចេញ​វៀតណាម​លើក​ឡើង​ទៀត​ថា នៅ​ស​ប្ដា​ហ៍​នេះ កំពង់​ផែ​សមុទ្រ​របស់​ចិន​នឹង​មាន​បុគ្គលិក​ឈប់​សម្រាក​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ដូច្នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​នីតិវិធី​ត្រួតពិនិត្យ និង​បង់​ពន្ធគយ​នឹង​កាន់តែ​លំបាក​ថែម​ទៀត​។

សូម​បញ្ជាក់​ថា ដោយសារ​តែ​វិធានការ​រឹត​បន្ដឹង​កូ​វី​ដ​១៩​តឹងរ៉ឹង​ពី​សំណាក់​រដ្ឋាភិបាល​ចិន បាន​ធ្វើ​ឲ្យ​នៅ​ប៉ុន្មាន​ខែ​មកនេះ ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ច្រកព្រំដែន​គោក​រវាង​វៀតណាម និង​ចិន​មានការ​កកស្ទះ​យ៉ាង​ខ្លាំង ដោយ​មាន​ឡាន​កុងតឺន័រ​ដឹក​ញ្ជូ​ន​ទំនិញ​រាប់​ពាន់​គ្រឿង​កកស្ទះ​នៅ​តាម​ព្រំដែន​វៀតណាម ហើយ​ក្នុង​នោះ មាន​៦០% គឺជា​កុងតឺន័រ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​ស្រស់​របស់​វៀតណាម​ទៅ​ចិន​។

ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​កំពូល​មួយ​របស់​វៀតណាម ដោយ​ទំហំ​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រវាង​វៀតណាម និង​ចិន​មាន​ដល់​ទៅ ១១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអូមីក្រុងឆ្លងចូលសហគមន៍ នឹងបន្ទច់បង្អាក់ការរីកចម្រើនទេសចរណ៍ផ្ទៃក្នុងកម្ពុជាដែរឬយ៉ាងណា?

ព័ត៌មាន
កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុងក្នុងសហគមន៍ ជាបន្តបន្ទាប់នៅពីរថ្ងៃចុងក្រោយនេះ ដែលកំពុងបង្កក្តីបារម្ភដល់ផែនការស្តា…

អូស្ត្រាលីចុះកិច្ចព្រមព្រៀងទិញរថក្រោះ និងរថពាសដែក១២០គ្រឿងបន្ថែមពីអាមេរិក

ព័ត៌មាន
ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ បានព្រមព្រៀងទិញយករថក្រោះនិងរថពាសដែក សរុប ១៤០គ្រឿងទៀតពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់៥រយលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ