តម្រូវការសេវាកម្មបញ្ញើខ្នាតតូច កំពុងតែមានសកម្មភាពលូតលាស់នៅកម្ពុជា
ដោយ
ក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ អាជីវកម្មលើការផ្តល់សេវាកម្មបញ្ញើរទំនិញផ្សេងៗលក្ខណៈខ្នាតតូច កំពុងតែមានសកម្មភាពរីកលូតលាស់យ៉ាងខ្លាំង។ ការកើនឡើងនៃក្រុមហ៊ុនផ្តល់សេវាកម្មបញ្ញើទំនិញ និងឯកសារនានា ត្រូវបានអ្នកជំនួញនៅក្នុងវិស័យនេះ មើលឃើញថា កំពុងតែហុចឱកាសច្រើន ដោយសារតែមានកំណើនខ្លាំងនៃអតិថិជនដែលប្រើប្រាស់សេវាកម្មទិញទំនិញតាម Online ការកើនឡើង ហើយការដឹកជញ្ជូនម្ហូបអាហារ តម្រូវការរបស់ក្រុមហ៊ុនក្នុងដឹកជញ្ជូនឯកសារផ្សេងៗ ក៏ដូចជាការផ្ញើបញ្ញើនានា ទៅកាន់បណ្ដាខេត្តផ្សេងៗនៅប្រទេសកម្ពុជាក៏មានកាន់តែច្រើនផងដែរ។