បញ្ញើ-វិស័យដឹកជញ្ជូន

តម្រូវការសេវាកម្មបញ្ញើខ្នាតតូច កំពុងតែមានសកម្មភាពលូតលាស់នៅកម្ពុជា


ក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ អាជីវកម្មលើការផ្តល់សេវាកម្មបញ្ញើរទំនិញផ្សេងៗលក្ខណៈខ្នាតតូច កំពុងតែមានសកម្មភាពរីកលូតលាស់យ៉ាងខ្លាំង។ ការកើនឡើងនៃក្រុមហ៊ុនផ្តល់សេវាកម្មបញ្ញើទំនិញ និងឯកសារនានា ត្រូវបានអ្នកជំនួញនៅក្នុងវិស័យនេះ មើលឃើញថា កំពុងតែហុចឱកាសច្រើន ដោយសារតែមានកំណើនខ្លាំងនៃអតិថិជនដែលប្រើប្រាស់សេវាកម្មទិញទំនិញតាម Online ការកើនឡើង ហើយការដឹកជញ្ជូនម្ហូបអាហារ តម្រូវការរបស់ក្រុមហ៊ុនក្នុងដឹកជញ្ជូនឯកសារផ្សេងៗ ក៏ដូចជាការផ្ញើបញ្ញើនានា ទៅកាន់បណ្ដាខេត្តផ្សេងៗនៅប្រទេសកម្ពុជាក៏មាន​កាន់តែ​ច្រើន​ផងដែរ។
នេះជាពិធីចុះហត្ថលេខាពង្រឹងដៃគូសហការរវាងក្រុមហ៊ុនដឹកជញ្ជូនKerry Express Cambodia ជាមួយ Jiffy របស់ក្រុមហ៊ុនប្រេងឥន្ទនៈរបស់ថៃ PTT (រូបថត៖ រ៉ឹម ភារី)
ដោយ

អ្នកប្រកបអាជីវកម្មនៅក្នុងវិស័យបញ្ញើខ្នាតតូច កំពុងមើលឃើញពីការរីកចម្រើនទីផ្សារនៃសេវាកម្មដឹកជញ្ជូនទំនិញដែលកំពុងរីកលូតលាស់យ៉ាងលឿន ស្របពេលតម្រូវការនៃការដឹកជញ្ជូនឯកសារ ទំនិញផលិតផលផ្សេងៗ សម្លៀកបំពាក់ ម្ហូបអាហាររបស់ម្ចាស់ក្រុមហ៊ុន ក៏ដូចជាហាងលក់ទំនិញ កំពុងមានតម្រូវការការដឹកជញ្ជូនផលិតរបស់ខ្លូនឲ្យ​ដល់អតិថិជនគោលដៅផ្ទាល់ដល់ទីកន្លែង។

នេះជាពិធីចុះហត្ថលេខាពង្រឹងដៃគូសហការរវាងក្រុមហ៊ុនដឹកជញ្ជូនKerry Express Cambodia ជាមួយ Jiffy convenience storesរបស់ក្រុមហ៊ុនប្រេងឥន្ទនៈរបស់ថៃ PTT (រូបថត៖ រ៉ឹម ភារី)

ដោយសារតែកំណើននៃតម្រូវការនៃសេវាកម្មបញ្ញើខ្នាតតូចនេះ ក្រុមហ៊ុនដឹកជញ្ជូន Kerry Express Cambodia បានពង្រីងដៃគូរសហការគ្នាJiffy របស់ក្រុមហ៊ុនប្រេងឥន្ទនៈរបស់ថៃ PTT ដើម្បីបម្រើសេវាក្នុងការទទួល និង បញ្ជូន ទំនិញបញ្ញើ នៅគ្រប់ហាង Jiffy នៅគ្រប់ស្ថានីយប្រេង ភីធីធី ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសេវាកម្មមួយនេះ បានដាក់ឲ្យដំណើរការនៅហាងJiffy convenience stores ចំនួនបីទីតាំង និងរំពឹងថា នឹងពង្រឹកឲ្យបាន៣០ទីតាំងបន្ថែមទៀត នៅឆ្នាំខាងមុខ។

នេះជាម៉ូតូដឹកជញ្ជូនទំនិញខ្នាតតូចរបស់ក្រុមហ៊ុនKerry Express​ Cambodia

អ្នកជំនួញ និងវិយោគិនដ៏ល្បីល្បាញផ្នែកឡូជីស្ទីកដឹកជញ្ជូន និងអចលនទ្រព្យ លោកឧកញ៉ា សៀ ឫទី្ធ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប និងជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន Kerry Express Cambodia ផងដែរនោះ បានបញ្ជាក់ថា ដោយសារតែរបត់នៅក្នុងពិភពលោកមានសេវាកម្មបញ្ញើខ្នាតតូចនេះ មានការផ្លាស់ប្តូរ ដែលបានចាប់ផ្តើមផ្លាស់ប្តូទម្លាប់ពីការប្រើប្រាស់សេវាកម្មបញ្ញើតាមរយៈឡានតាក់ស៊ី ឫក៏ប្រៃសណីយ៍ដែលជាបញ្ញើនៅក្នុងស្រុក បានងាកមករកក្រុមហ៊ុនដែលផ្តល់សេវាបញ្ញើខ្នាតតូចដែលមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវដែលអតិថិជនតាមដានពីដំណើរការនៃបញ្ញើរបស់ខ្លួនបាន។

រហូតមកដល់បច្ចុប្បន្ន អ្នកជំនាញក្នុងវិស័យនេះ ធ្លាប់បានអះអាងថា មានក្រុមហ៊ុនដែលផ្តល់សេវាកម្មដឹកជញ្ជូន ក៏ដូចជាបញ្ញើខ្នាតតូចមានក្នុងវង្វង់ប្រមាណ៤០ក្រុមហ៊ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិនមែនតែកម្ពុជា ដែលកំពុងរងគ្រោះរឿងប្រេងសាំងឡើងថ្លៃ! វៀតណាម និងថៃ ក៏កំពុងយ៉ាប់យ៉ឺនដែរ!

ព័ត៌មាន
ការកើនឡើងនូវតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារពិភពលោក នៅរយៈពេលចុងក្រោយនេះ មិនត្រឹមតែកម្ពុជាយើងនោះទេ ដែលកំពុងប្រឈមនឹងរឿងប្រេងឥន្ធនៈឡើងថ្លៃនេះ ន…

សាលាតូរ្យតន្ដ្រីដ៏ល្បីឈ្មោះមួយ បើកសម្ពោធសាខាថ្មីនៅក្នុងផ្សារទំនើបអ៊ីអនខណ្ឌសែនសុខ

ព័ត៌មាន
សាលាតូរ្យតន្ដ្រី និងសិល្បៈស៊ីមហ្វូនី Simphony School of Music & Art ដែលជាសាលាតូរ្យតន្ដ្រីដ៏ល្បីល្បាញ និងលេចធ្លោមួយនៅកម្ពុជា បានបើក សម្ពោធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ