សាលារៀនជាង២២០កន្លែងនៅរាជធានីភ្នំពេញនឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃស្អែកនេះ!
ដោយ
ចាប់ពីថ្ងៃទី ១៥ ខែកញ្ញាស្អែកនេះ សាលារៀនរដ្ឋ និងឯកជន ចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណជាង ២២០កន្លែង នឹងត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ប៉ុន្ដែ សម្រាប់តែសាលាដែលមានការអនុវត្តទៅតាមការវិធានការសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរតែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់លោក មេត មាសភក្ដី ដែលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ១៤ ខែកញ្ញា។