បើកសាលារៀនឡើងវិញ

សាលារៀនជាង​២២០កន្លែង​នៅ​រាជធានីភ្នំពេញ​នឹងចាប់ផ្ដើម​ឡើងវិញ នៅថ្ងៃស្អែកនេះ!


ចាប់ពីថ្ងៃទី ១៥ ខែកញ្ញាស្អែកនេះ សាលារៀនរដ្ឋ និងឯកជន ចាប់ពី​កម្រិត​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណជាង ២២០កន្លែង នឹងត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ ប៉ុន្ដែ សម្រាប់តែសាលាដែលមានការអនុវត្តទៅតាមការវិធានការសុវត្ថិភាព ដែលបានកំណត់​ដោយអាជ្ញាធរតែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់លោក មេត មាសភក្ដី ដែលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ១៤ ខែកញ្ញា។
ការវិលត្រឡប់មកសាលារៀនវិញរបស់សិស្សានុសិស្សនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១។ (រូបថតដោយសុវណ្ណារ៉ា/ស៊ិនហួរ)
ដោយ

ការបើកសាលារៀនឡើងវិញនេះ ក៏កំពុង​មានការលើកឡើង​ពី​ការព្រួយបារម្ភមួយចំនួនផងដែរ ដ្បិតថា នៅប៉ុន្មានថ្ងៃមកនេះ ករណីឆ្លង​កូវីដ-១៩​នៅកម្ពុជា​ហាក់មាន​ការ​ស្ទុះងើបឡើងជាងមុនពីជាង ៤០០នាក់​ក្នុងមួយថ្ងៃ មកដល់ជាង ៦០០នាក់ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងបើកសាលា​ឡើងវិញនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៏ផងដែរថា មិនមែនបើកនៅ​ទូទាំងប្រទេសកម្ពុជានោះទេ គឺបើកសម្រាប់តែបណ្ដាលាលារៀន មួយចំនួនដែល មានកម្រិតស្តង់ដា SOP​  ដែលអនុវត្ត​ការបង្កាកូវីដ-១៩​បានល្អប៉ុណ្ណោះ រួមទាំងមានការកំណត់ចំនួនសិស្សផងដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បាន​អំពាវនាវទៅដល់ ទាំងសាលារដ្ឋ និងម្ចាស់គ្រឹះស្ថានឯកជនទាំងអស់មេត្តាចូលរួមសហការជាមួយនឹងសាលារាជធានីភ្នំពេញ នៅក្នុងការចុះទៅត្រួតពិនិត្យនៅតាមបណ្ដាសាលាទាំងនោះផងដែរ។

យ៉ាងណាមិញ លោក ឧកញ៉ា ប៉ិច បូឡែន ដែលជាអគ្គនិយកក្រុមហ៊ុន វ៉េសឡាញ ក៏បានប្រាប់ក្រុមការងារខេមបូណូមីស ផងដែរថា រហូតមកទល់ពេលនេះ លោក​បានត្រៀមជាស្រេចនៅក្នុងការបើកដំណើរសាលារៀនឡើងវិញ ដែលនឹង​ធ្វើឡើង​ចាប់ពីថ្ងៃទី១៥ ខែកញ្ញាស្អែកនេះ ហើយទាំងគ្រូ និងសិស្សធ្វើយ៉ាងណាត្រូវតែ​មានការ ធ្វើតេស្តរហ័ស ព្រមទាំងការចាក់វ៉ាក់សាំងផងដែរ។

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក មេត មាសភក្ដី បាន​បញ្ជាក់ប្រាប់​ខេមបូណូមីសដែរថា សាលារៀនដែលគ្រោងនឹងបើកនៅថ្ងៃទី១៥ កញ្ញា នៅក្នុងរាជធានីភ្នំពេញមានចំនួន​ប្រមាណជាង​២០០គ្រឹះស្ថាន ដែលគិតចាប់ពីកម្រិត អនុវិទ្យាល័យ រហូតដល់ថ្នាក់វិទ្យាល័យទាំងសាលារដ្ឋ និងសាលាឯកជន។ អ្នកនាំពាក្យ​រូបនេះ បន្ថែមថា ការបើកសាលា​នៅរាជធានីភ្នំពេញនេះ មិនមែនបើក​១០០% នោះទេ គឺបើក​សម្រាប់​តែសាលាណា​ដែលរៀបចំខ្លួន​ស្របតាម​ស្ដង់ដារ​កំណត់ SOP របស់​ក្រសួងអប់រំ​តែប៉ុណ្ណោះ ហើយសម្រាប់​សាលាដែល​មិនទាន់​រៀបចំខ្លួន​រួចរាល់​ អាចបន្ដ​រៀបចំខ្លួនបន្ដទៀត ដើម្បីឈានទៅបើកជាបន្ដបន្ទាប់ទៀត។​

គួរបញ្ចាក់ផងដែរថា តួលេខនៃការឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបបានហក់ឡើងខ្ពស់ រហូតទៅដល់ជាង១០ម៉ឺននាក់ ហើយចំពោះករណីអ្នកជាសះស្បើយ​មានចំនួនជាង​៩ម៉ឺននាក់ ខណៈករណីស្លាប់នៅទូទាំងប្រទេសវិញមានជាង​ ២ពាន់នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ១៤  ខែកញ្ញា ឆ្នាំ ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ២១លានដុល្លារសាងសង់រោងចក្រ ផ្គុំនិងតម្លើងរថយន្ត នៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD គ្រោងបោះទុនវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដើម្បីសាង់សង់រោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្នុងខេត្តពោ…

កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន២ ចូលជាធរមាននៅឆ្នាំក្រោយនេះ

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន២ ដែលបានធ្វើជាមួយនឹងប្រទេសជាដៃគូ នឹងត្រូវចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ