លំនៅឋានជិត ៧០០ខ្នង នៃគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានប្រគល់ជូនអតិថិជនតាមការសន្យា
ដោយ
ពិតជាដូចអ្វីដែលបានគ្រោងទុក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ក្រុមហ៊ុន WorldBridge Homes បានប្រគល់លំនៅឋានជូនអតិថិជនរបស់ខ្លួនតាមការសន្យា ដែលនេះគឺជាការប្រគល់លើកដំបូងហើយ ដោយមានការចូលរួមពី សំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ផងដែរ។