បញ្ហា Covid-19 ជំរុញឲ្យ សម្តេច ហ៊ុន សែន សុខចិត្តធ្វើការអត់យកប្រាក់ខែ ៧ខែ
ដោយ
សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០១ ខែមេសានេះ បានផ្ញើលិខិតមួយទៅកាន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបញ្ជាក់ថា សម្តេច ស្ម័គ្រចិត្តជូនប្រាក់បៀវត្សរ៍នាយករដ្ឋមន្ត្រី ចំនួន ៧ខែ ទៅកាន់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្របពេលដែលស្វានភាពនៃជំងឺនេះ នៅកម្ពុជា មិនទាន់មានសញ្ញានៃការថមថយណាមួយនៅឡើយទេ។