#ប្រព័ន្ធខែលការពារដែនអាកាស

Articles by Tag ប្រព័ន្ធខែលការពារដែនអាកាស

សហរដ្ឋអាមេរិកយល់ព្រមលក់ប្រព័ន្ធខែលការពារដែនអាកាសតម្លៃ១០០លានដុល្លារបន្ថែមទៀតទៅឲ្យកោះតៃវ៉ាន់

ដោយ​ វុធ ច័ន្ទតារា
សហរដ្ឋអាមេរិកបានអនុម័តការលក់ប្រព័ន្ធការពារដែនអាកាសថ្មី បូករួមនឹងសេវាកម្មផ្សេងទៀតដូចជា ការថែទាំ និងហ្វឹកហាត់ប្រើប្រាស់ គិតជាតម្លៃសរុបមានជាង ១០០លានដុល្លារអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ក្រោមយន្ដការដែលភាគីទាំងពីរឲ្យឈ្មោះថា «ទ្រទ្រង់ ថែរក្សា និងកែលម្អ»។ ការសម្រេចលក់ប្រព័ន្ធការពារដែនអាកាសបន្ថែមនេះ ធ្វើឡើងស្របពេលដែលតៃវ៉ាន់ជារឿយៗបានរិះគន់ពីការហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួនពីសំណាកយន្តហោះចម្បាំងចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។