#ប្រទេសម៉ាល់ឌីវ

Articles by Tag ប្រទេសម៉ាល់ឌីវ

ប្រទេសម៉ាល់ឌីវ សម្លឹងរកឱកាសក្នុងការនាំចូលអង្ករ និងផលិតផលជាច្រើនទៀតពីកម្ពុជា

ដោយ​ ​ ខេមបូណូមីស
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងធ្វើដំណើរទស្សនកិច្ច៣ថ្ងៃនៅប្រទេសកោះម៉ាល់ឌីវ ប្រធានាធិបតីនៃប្រទេសនេះ គឺលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បានអះអាងថា ដោយសារតែ កម្ពុជាជាប្រទេសនាំចេញអង្ករដ៏ធំ និងម៉ាល់ឌីវមានតម្រូវការអង្ករនាំចូលច្រើនដែរនោះ លោកនឹងជំរុញឲ្យក្រុមហ៊ុននាំចូលអង្កររបស់ម៉ាល់ឌីវ សិក្សាពីលទ្ធភាពដើម្បីច្បាមយកឱកាសទីផ្សារនាំចូលអង្ករពីកម្ពុជា ក៏ដូចជាផលិតផលកសិកម្មផ្សេងៗទៀត រួមទាំងផលិតផលសម្លៀកបំពាក់ និងផលិតផលឈើជាដើម។