#ប្រមុខការទូតចិន និងអាមេរិក

Articles by Tag ប្រមុខការទូតចិន និងអាមេរិក

តើជំនួបលើកទី២ រវាងប្រមុខការទូតចិន និងអាមេរិកនៅក្នុងរយៈពេល១ខែមកនេះ បានផ្ដោតការពិភាក្សាលើបញ្ហាអ្វីខ្លះ?

ដោយ​ ហ៊ុន គន្ធថៃ
បើតាមមន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Nikkei Asia ថា ដំណាលគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាស៊ានបូក ដែលរួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ីដែរនោះ កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខេន បានជួបពិភាក្សាគ្នាដាច់ដោយឡែកមួយ ជាមួយលោកវ៉ាង យី ប្រមុខការទូតចិន ក្រោម«កិច្ចពិភាក្សាត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា»។