ជំនួបលើកទី២ រវាងប្រមុខការទូតចិន និងអាមេរិក

តើជំនួបលើកទី២ រវាងប្រមុខការទូតចិន និងអាមេរិកនៅក្នុងរយៈពេល១ខែមកនេះ បានផ្ដោតការពិភាក្សាលើបញ្ហាអ្វីខ្លះ?


បើតាមមន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ Nikkei Asia ថា ដំណាលគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាស៊ានបូក ដែលរួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ីដែរនោះ កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខេន បានជួបពិភាក្សាគ្នាដាច់ដោយឡែកមួយ ជាមួយលោកវ៉ាង យី ប្រមុខការទូតចិន ក្រោម«កិច្ចពិភាក្សាត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា»។
លោកប្លីនខេន និងវ៉ាង យី ជួបគ្នាជាលើកទីពីរក្នុងពេលមួយខែ!
ដោយ

បើតាមមន្ត្រីខាងលើ ជំនួបលើកទី២ក្នុងពេលមិនដល់មួយខែនេះ មានបំណងគ្រប់គ្រងលើការប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីរ។

ក្នុងជំនួបនោះ លោក ប្លីនខេន បានលើកឡើងដោយចោទប្រកាន់ចិនពីការជ្រៀតចូលក្នុងប្រព័ន្ធកំព្យូទ័ររដ្ឋាភិបាលអាមេរិក។ ការចោទនេះ គឺក្រោយមួយថ្ងៃពេលក្រុមហ៊ុន Microsoft រកឃើញថា ក្រុមលួចទិន្នន័យគ្រប់គ្រងដោយប្រទេសចិន បានចូលទៅហេកគណនេយ្យអ៊ីម៉ែលភ្នាក់ងាររដ្ឋាភិបាលអាមេរិក។ មិនចាំយូរ លោកវ៉ាង បានសាចទឹកដាក់អាមេរិកវិញ ដោយលើកឡើងពី«ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន»។
លោកម៉ាធូ មីល័រ (Matthew Miller) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទាក់ទិននឹងជំនួបនេះថា ជាកិច្ចពិភាក្សា«ត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា»គ្របដណ្តប់ទាំងសងខាង ពោលគឺទាំងភាពខុសគ្នា និងកិច្ចសហប្រតិបត្តការរវាងគ្នា។ លោកមីល័រ បានបន្ថែមថា ជំនួបនេះ គឺជាផ្នែកមួយនៃការប្រឹងប្រែងរក្សាការបើកចំហរបណ្តាញទំនាក់ទំនង ដើម្បីគូសបញ្ជាក់ថាកន្លែងណាជាផលប្រយោជន៍អាមេរិក និងរៀបចំការប្រកួតប្រជែងគ្នាប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងកាត់បន្ថយហានិភ័យការយល់ខុស និងការគណនាខុស។ លោកថា ប្រមុខការទូតអាមេរិក លោក ប្លីនខេនក៏សង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការរក្សាឱ្យបានសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។
យ៉ាងណាមិញ ភាគីចិនវិញតាមរយៈក្រសួងការបរទេសរបស់ខ្លួន បាននិយាយអះអាងថា លោកវ៉ាង យី បានប្រាប់លោកប្លីនខេនពីគន្លឹះ ដែលនាំឱ្យទំនាក់ទំនងប្រទេសទាំងពីរ«ចូលគន្លងត្រូវឡើងវិញ»។ នោះគឺអាមេរិកត្រូវធ្វើ«សកម្មភាពជាក់ស្តែង» អាមេរិកគួរតែប្រកាន់យកអាកប្បកិរិយាសមហេតុផល និងជាក់ស្តែង»។ លោក វ៉ាង យីបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែចៀសវាងការជ្រៀតជ្រែក ដោយចេតនាក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ចៀសវាងការសម្របសម្រួលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន បញ្ឈប់ការគាបសង្កត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់ចិន និងលុបចោលទណ្ឌកម្មខុសច្បាប់ និងគ្មានហេតុផលប្រឆាំងនឹងប្រទេសចិន»។
ទន្ទឹមនឹងនេះ «ភាគីទាំងពីរយល់ព្រមគ្នារក្សាការទំនាក់ទំនងគ្នា»។ កាលពីខែមុនលោក ប្លីនខេន បានស្កាត់ទៅជួបលោកវ៉ាង យី ម្ដងរួចហើយ នៅទីក្រុងប៉េកាំង ដែលជាជំនួបលើកដំបូងបំផុត ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនមើលឃើញថា ជំនួបលើកទីពីរនេះ គឺជាផ្នែកមួយនៃការប្រឹងប្រែងត្រួសត្រាយផ្លូវ នៃភាពមិនត្រូវរ៉ូវគ្នា សម្រាប់ជំនួបលោកចូ បៃដិន និងលោកស៊ី ជីនពីងនៅក្នុងឆ្នាំនេះ៕




អត្ថបទបន្ទាប់


អាល្លឺម៉ង់ បញ្ចេញផែនការយុទ្ធសាស្ត្រជាលើកដំបូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន

ព័ត៌មាន
មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ១៣ ខែកក្កដា បានអះអាងថា ខ្លួននឹងកាត់បន្ថយការពឹងផ្អែក លើមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភ…

ទីបំផុតអ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោមពីអាមេរិកមែន ប៉ុន្ដែសន្យាប្រើប្រាស់មាន«ដែនកំណត់»

ព័ត៌មាន
ដូចអ្វីដែលគេគិតទុកមិនខុសមែន បើទោះបីជា មានការជំទាស់ពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិយ៉ាងណាក្តី អ៊ុយក្រែននៅទីបំផុតបានទទួលគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ