ហុងកុងដាក់ចេញកញ្ចប់ថវិកា និងការកាត់បន្ថយពន្ធ ដើម្បីជួយសម្រាលបន្ទុកពលរដ្ឋក្នុងវិបត្តិកូវីដ១៩
ដោយ
លេខាធិការហិរញ្ញវត្ថុទីក្រុងហុងកុង លោក Paul Chan បាននិយាយថា ទីក្រុងហុងកុងនឹងផ្តល់ការបន្ធូរបន្ថយពន្ធ ជំនួយផ្នែកហិរញ្ញវត្ថុ និងការឧបត្ថម្ភធនដល់អាជីវកម្មខ្នាតតូច និងពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរឹតត្បិតសង្គមដ៏តឹងរ៉ឹងបំផុត ដែលអាជ្ញាធរបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ។ ក្នុងនោះ បើតាមសំណើកញ្ចប់ថវិកាឆ្នាំ២០២២-២០២៣ ហុងកុងបានត្រៀមចំណាយប្រហែលជាង១០០ពាន់លានដុល្លារ និងរំពឹងចំណូលប្រមាណ៩២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។