#បស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ

Articles by Tag បស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ

ចិនច្រានចោលការលើកឡើងថាខ្លួនដាក់អន្ទាក់បំណុលអាហ្វ្រិក និងថាបស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ

ដោយ​ ​ ខេមបូណូមីស
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ឈីន កាង (Qin Gang) កាលពីថ្ងៃចន្ទទី ១២ធ្នូបានចេញមុខមកច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងបានបោកបញ្ឆោតបណ្តាប្រទេសអាហ្រ្វិកឱ្យផុងខ្លួនជាប់ជំពាក់បំណុលចិន។ ការលើកឡើងរបស់លោក ឈីង កាង ធ្វើឡើងក្នុងអំឡុងពេលវេទិកាមួយនៅមុនកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកដែលត្រៀមធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខ។ លោក ឈីង កាង ថែមទាំងបាន និយាយវាយបកទៅវិញទៀតថា ប្រទេសអាហ្វ្រិកបានជំពាក់បំណុលបស្ចិមលោកច្រើនជាងចិនដល់ទៅចំនួន ៣ ដងឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះ។