#បុរសខ្លាំងរុស្ស៊ីលោកពូទីន

Articles by Tag បុរសខ្លាំងរុស្ស៊ីលោកពូទីន

បុរសខ្លាំងរុស្ស៊ីលោកពូទីន សប្បាយចិត្តពេលឃើញក្រុមហ៊ុនធំៗរបស់លោកខាងលិចដកខ្លួនចេញពីប្រទេសរុស្ស៊ី

ដោយ​ វ៉ាន់ ស្រីរ័ត្ន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោករីករាយដែលក្រុមហ៊ុនបរទេសមួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែអាជីវកម្មររុស្ស៊ីអាចជំនួសកន្លែងរបស់ក្រុមហ៊ុនទាំងនោះបាន។ បុរសខ្លាំងរបស់រុស្ស៊ីរូបនេះ ថែមទាំងបានព្រមានលោកខាងលិចទៀតថា ទីក្រុងមូស្គូនឹងនៅតែអាចស្វែងរកមធ្យោបាយ ដើម្បីទទួលបានបច្ចេកវិទ្យាទំនើបៗ និង ទំនិញប្រណីតយកមកប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនពីប្លុកនេះក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Rueters។