បុរសខ្លាំងរុស្ស៊ី

បុរសខ្លាំងរុស្ស៊ីលោកពូទីន សប្បាយចិត្តពេលឃើញក្រុមហ៊ុនធំៗរបស់លោកខាងលិចដកខ្លួនចេញពីប្រទេសរុស្ស៊ី


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោករីករាយដែលក្រុមហ៊ុនបរទេសមួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែអាជីវកម្មររុស្ស៊ីអាចជំនួសកន្លែងរបស់ក្រុមហ៊ុនទាំងនោះបាន។ បុរសខ្លាំងរបស់រុស្ស៊ីរូបនេះ ថែមទាំងបានព្រមានលោកខាងលិចទៀតថា ទីក្រុងមូស្គូនឹងនៅតែអាចស្វែងរកមធ្យោបាយ ដើម្បីទទួលបានបច្ចេកវិទ្យាទំនើបៗ និង ទំនិញប្រណីតយកមកប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន បើទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនពីប្លុកនេះក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Rueters។
លោកពូទីន សប្បាយចិត្តពេលឃើញក្រុមហ៊ុនធំៗរបស់លោកខាងលិចដកខ្លួនចេញពីប្រទេសរុស្ស៊ី

ការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ីចាប់តាំងពីមានការដួលរលំសហភាពសូវៀតនៅឆ្នាំ ១៩៩១ មក ខណៈការឈ្លានពាននេះបានសម្លាប់ជនស៊ីវិល និង ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ និងបង្កអសន្តិសុខអន្តជាតិជាខ្លាំង។ បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនទៅលើរុស្ស៊ី តាមរយៈការកាត់ផ្តាច់ប្រេង និង ឧស្ម័នជាដើម ដើម្បីជាការព្រមានឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ប៉ុន្តែទីក្រុងម៉ូស្គូហាក់មិនខ្វល់ពីទណ្ឌកម្មទាំងនោះសោះឡើយ។

ទន្ទឹមនឹងនោះ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុនក្រែនមក វិនិយោគិនបរទេសធំៗជាច្រើនរួមមានក្រុមហ៊ុន BP, ហាងកាហ្វេលំដាប់អន្តរជាតិ Starbucks និង ក្រុមហ៊ុន McDonald's Corp បានសម្រេចចាកចេញពីរុស្ស៊ី ខណៈដែលសេដ្ឋកិច្ចរុស្ស៊ីប្រឈមមុខនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតផងដែរ។

យ៉ាងណាមិញ លោកពូទីនបាននិយាយថា លោកមិនខ្វល់សោះឡើយ ហើយលោករីករាយចំពោះការចាកចេញរបស់បរទេសក្រុមហ៊ុនធំៗទាំងនេះ ព្រោះទីក្រុងម៉ូស្គូនឹងកាន់កាប់ទីផ្សារទាំងនោះដោយខ្លួនឯង ខណៈអាជីវកម្ម និង ផលិតកម្មរបស់រុស្ស៊ីបានកើនឡើងរួចហើយដែលអាចជំនួសកន្លែងទាំងនោះបាន។

លោកពូទីនបានអះអាងថា ការប៉ុនប៉ងរបស់លោកខាងលិចដើម្បីធ្វើឲ្យរុស្ស៊ីក្លាយជារដ្ឋឯកោ នឹងទទួលបរាជ័យ ព្រោះការដាក់ទណ្ឌកម្មលើរុស្ស៊ីនេះ វាក៏កំពុងធ្វើឲ្យសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍន៍ប្រឈមមុខនឹងអតិផរណា ខ្សែចង្វាក់ផ្គត់ផ្គង់ជាប់គាំង និងវិបត្តិស្បៀងអាហារ ខណៈដែលមជ្ឈមណ្ឌលនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូការពឹងផ្អែកទៅលើកាន់តំបន់អាស៊ី។

ទោះយ៉ាងណា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានធ្វើឱ្យអតិផរណារុស្ស៊ីមានភាពតានតឹង ខណៈពេលដែលកំពុងជាប់គាំងខ្សែចង្វាក់ផ្គត់ផ្គង់ ទោះបីជាលោក ពូទីន បាននិយាយថា ប្រទេសនេះកំពុងដោះស្រាយបានល្អ ហើយថា រុស្ស៊ីកំពុងមានទំនាក់ទំនងល្អជាមួយប្រទេសចិន ឥណ្ឌា និងមហាអំណាចផ្សេងទៀតក៏ដោយ។

តួរយ៉ាង ធនាគារកណ្តាលរបស់រុស្ស៊ីបានទម្លាក់អត្រាការប្រាក់សំខាន់របស់ខ្លួនមកត្រឹម ១១% កាលពីថ្ងៃទី ២៦ឧសភា ហើយបាននិយាយថា ខ្លួនមើលឃើញការកាត់បន្ថយបន្ថែមទៀតនៅឆ្នាំនេះ ដោយសារការកើនឡើងអតិផរណាកម្រិតខ្ពស់បំផុត គិតក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ ហើយសេដ្ឋកិច្ចឆ្ពោះទៅរកការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនដាណឺម៉ាកមួយអះអាងថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពទប់ទល់ជំងឺអុតស្វាបាន៨៥%

ព័ត៌មាន
ក្រុមហ៊ុន Bavarian Nordic របស់ប្រទេសដាណឺម៉ាក ដែលផលិតវ៉ាក់សាំង ជីនឺស (JYNNEOS) បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមួយប្រភេទនេះ អាចបង្ការ…

ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

ព័ត៌មាន
ហាង LUNA PRIME ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម កែង​ផ្លូវ​៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធ​ដាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ