បបរចិញ្ចើមផ្លូវចូលសង្កាត់ទឹកថ្លា មនុស្សប្រជ្រៀតគ្នាចូលហូប ព្រោះឆ្ងាញ់និងតម្លៃទាប
ដោយ
នៅតាមផ្លូវតូចមួយចូលទៅសាលាសង្កាត់ទឹកថ្លា មានអ្នកលក់ដូរជាច្រើន ដូចជា អ្នកលក់បង្អែម សាច់អាំង ម្ហូបអាហារ បន្លែផ្លែឈើ និងលក់ដូររបស់របរជាច្រើនទៀត។ អ្នកខ្លះមានគ្រែ ខ្លះមានទូកញ្ចក់ដាក់លើរទេះរុញ និងខ្លះទៀត បើកអាជីវកម្មតាមផ្ទះ ខណៈអ្នកដំណើរធ្វើដំណើរចេញចូលយ៉ាងមមាញឹកក្នុងទីប្រជុំជន ដែលសម្បូរដោយបន្ទប់ជួលសម្រាប់និស្សិត និងពលរដ្ឋរស់នៅកកកុញ។