ឧកញ៉ា សុង សារ៉ន៖ រកស៊ីស្រូវអង្ករត្រូវមានអាវុធពីរយ៉ាងដើម្បីច្បាំងក្នុងសមរភូមិដ៏ក្តៅគគុកនិងផុយស្រួយ!
ដោយ
កាលពីសម័យដើម អាជីវកម្មជួញដូរស្រូវអង្ករ គឺជាមុខរបរដ៏ពេញនិយមមួយរបស់ឈ្មួញ សេដ្ឋី ឬដង្ខៅអ្នកមានគ្រាក់ៗ ប៉ុន្ដែ ឈានមកដល់សម័យបច្ចុប្បន្ន មុខរបរនេះត្រូវបានគេមើលឃើញថា ជារបរមួយឆាប់ផុយស្រួយ ឬនិយាយមួយបែបទៀតថា បើកថ្ងៃនេះ អាចបិទទៅវិញនៅថ្ងៃស្អែកក៏ថាបាន ប្រសិនបើមិនមានយុទ្ធសាស្ត្រ ក៏ដូចជាយន្ដការច្បាស់លាស់ក្នុងការគ្រប់គ្រងនិងស្វះស្វែងរកទីផ្សារដើម្បីអាចធានាបាននូវចីរភាព។