#អាមេរិក និងកូរ៉េខាងត្បូងសមយុទ្ធយោធា

Articles by Tag អាមេរិក និងកូរ៉េខាងត្បូងសមយុទ្ធយោធា

កូរ៉េខាងជើងសាកល្បងមីស៊ីលពីរគ្រាប់ទៀត ខណៈអាមេរិក និងកូរ៉េខាងត្បូងសមយុទ្ធយោធា ជាការឆ្លើយតប

ដោយ​ វុធ ច័ន្ទតារា
មីស៊ីលបាលីស្ទិកពីរគ្រាប់ទៀតត្រូវបានបាញ់ចេញពីឆ្នេរភាគខាងកើតកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទទី២០ខែកុម្ភៈ ស្របពេលដែលប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានព្រមានចំៗទៅអាមេរិកឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងជាបន្ទាន់។ លោកស្រី ថែមទាំងបាននិយាយលើកឡើងថា អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្ដសកម្មភាពរបស់ខ្លួនដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង។