កូរ៉េខាងជើងសាកល្បងមីស៊ីលពីរគ្រាប់ទៀត

កូរ៉េខាងជើងសាកល្បងមីស៊ីលពីរគ្រាប់ទៀត ខណៈអាមេរិក និងកូរ៉េខាងត្បូងសមយុទ្ធយោធា ជាការឆ្លើយតប


មីស៊ីលបាលីស្ទិកពីរគ្រាប់ទៀតត្រូវបានបាញ់ចេញពីឆ្នេរភាគខាងកើតកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទទី២០ខែកុម្ភៈ ស្របពេលដែលប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានព្រមានចំៗទៅអាមេរិកឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងជាបន្ទាន់។ លោកស្រី ថែមទាំងបាននិយាយលើកឡើងថា អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្ដសកម្មភាពរបស់ខ្លួនដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើងសាកល្បងមីស៊ីលពីរគ្រាប់ទៀតហើយ!

ការទាមទារឱ្យបញ្ឈប់ការធ្វើសមយុទ្ធពីប្អូនស្រីថ្នាក់ដឹកនាំកូរ៉េខាងជើងរូបនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃអាទិត្យទី២០កុម្ភៈ យោធាកូរ៉េខាងត្បូង និងអាមេរិក បានបើកធ្វើសមយុទ្ធយោធារួមគ្នាមួយ ឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលអន្តរទ្វីប Hwasong 15 របស់ព្យុងកាលពីថ្ងៃសៅរ៍។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទទី២០កុម្ភៈ បានបញ្ជាក់ថា មានមីស៊ីលចំនួនពីរគ្រាប់បាញ់ចេញពីឆ្នេរភាគកើត ដោយមួយគ្រាប់សំដៅធ្លាក់ក្នុងចំងាយ ៣៩៥គីឡូម៉ែត្រ និងមួយគ្រាប់ទៀត ៣៣៧គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA និយាយថា៖ គ្រាប់រ៉ុក្កែតទំហំ៦០០មីលីម៉ែត្រ ជាមីស៊ីលផ្លោងអាចចល័តបាន គឺជាមីស៊ីល នៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ដែលសមត្ថភាពអាចកំទេចទីតាំងសត្រូវបាន។

បើតាមប្រភពពីភាគីក្រសួងការពារជាតិជប៉ុនវិញ និយាយថា មីស៊ីលទាំងពីរនេះ ត្រូវគេចាប់រាដាបានថា ហៅឡើងលើទៅលើអាកាស មួយគ្រាប់កំពស់ ១០០គីឡូម៉ែត្រ និងមួយគ្រាប់ទៀត៥០គីឡូមែត្រ មុននឹងធ្លាក់ចុះមកវិញចូលទៅខាងក្រៅដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ដោយឡែក ភាគីកូរ៉េខាងត្បូងវិញ បានចេញមកអះអាងស្រដៀងគ្នា ហើយបានហៅការសាកល្បងមីស៊ីលលើកចុងក្រោយនេះ ថាជាការការញុះញង់យ៉ាងធ្ងន់ធ្ងរ ដែលគួរតែត្រូវបញ្ឈប់ភ្លាមៗ។

ក្រោយការថ្កោលទោសនេះ ភ្លាមៗនាព្រឹកថ្ងៃចន្ទ ក្រសួងការបរទេសកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មលើមនុស្សចំនួន៤រូប និងអង្គភាពចំនួន៥ ដែលជាប់ពាក់ព័ន្ធនឹងការកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្នុងនោះគេឃើញមាន បុគ្គលជនជាតអាហ្វ្រិកខាងត្បូងចំនួនមួយរូប និងក្រុមហ៊ុនដឹកជញ្ជូនតាមកុងតឺន័ររបស់សិង្ហបុរីចំនួនពីរ។

ប្រតិកម្មពីទីបញ្ជាការនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយថា ការបាញ់បង្ហោះមីស៊ីលចុងក្រោយនេះ មិនបានបង្កការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែបានបង្ហាញពីផលប៉ះពាល់ និងអស្ថិរភាព នៃកម្មវិធីអាវុធខុសច្បាប់របស់ប្រទេសឯកោមួយនេះ ចំពោះតំបន់ផងដែរ។

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានព្រមានជារឿយៗអំពីការបង្កើនវត្តមាន យោធាអាមេរិក រួមទាំងសព្វាវុធ ទំនើបៗមកក្នុងតំបន់ ពិសេសតាមរយៈការធ្វើសមយុទ្ធយោធានៅមួយរយៈចុងក្រោយ និងគម្រោងសមយុទ្ធក្នុងសប្តាហ៍នេះរវាង៣ប្រទេសគឺ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

សូមជម្រាបថា ការសាកល្បងមីស៊ីលជាថ្មីនេះ ធ្វើឡើងមិនដល់ពីរថ្ងៃផងបន្ទាប់ពី រដ្ឋឯកោកូរ៉េខាងជើង បានសាកល្បងមីស៊ីលអន្តរទ្វីបមួយគ្រាប់ ប្រភេទ Hwasong15 ដោយបានធ្លាក់ទៅក្នុងដែនទឹកប្រទេសជប៉ុន កៀកនឹងកោះហុកកៃដូ ចំងាយប្រមាណ២០០គីឡូម៉ែត្រប៉ុណ្ណោះ។ នេះជាមីស៊ីលដំបូងគេដែលបានធ្លាក់ទៅកៀកនឹងប្រទេសជប៉ុនបំផុតបែបនេះ ខណៈការសាកល្បងកាលពីឆ្នាំ២០២២ បានធ្លាក់ក្នុងចំងាយជាង៣៥០គីឡូម៉ែត្រពីទឹកដីជប៉ុន៕




អត្ថបទបន្ទាប់


រូបិយបណ្ណរុស្ស៊ីឡើងថ្លៃវិញបន្តិចហើយ ក្រោយធ្លាក់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល១០ខែចុងក្រោយ

ព័ត៌មាន
តម្លៃប្រាក់រូប្លដែលជារូបិយបណ្ណរបស់រុស្ស៊ីបានងើបឡើងវិញបន្តិចហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពីនៅសប្តាហ៍មុនលុយរូប្លធ្លាក់ចុះដល់ទៅកម្រិតទាបបំ…

តើអង់គ្លេសអាចនឹងផ្តល់ប្រយោជន៍ច្រើនកម្រិតណា ប្រសិនអាចចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP បានសម្រេច?

ព័ត៌មាន
អង់គ្លេសបានបង្ហាញពីឆន្ទៈក្នុងការចូលក្នុងកិច្ចព្រមព្រៀង CPTPP កាន់តែខ្លាំងក្រោយពីប្រទេសនេះ បានចាកចេញពីសហភាពអឺរ៉ុប។ ក្រុមអ្នកជំនាញជឿថា ការច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ