#អាមេរិកចង់បិទកម្មវិធី TikTok ក្នុងប្រទេសដោយខ្លាចពីការបញ្ហាសន្តិសុខជាតិ

Articles by Tag អាមេរិកចង់បិទកម្មវិធី TikTok ក្នុងប្រទេសដោយខ្លាចពីការបញ្ហាសន្តិសុខជាតិ

តើកម្មវិធី TikTok នឹងលែងឲ្យប្រើប្រាស់នៅអាមេរិកមែន ឬយ៉ាងណា?

ដោយ​ ហ៊ុន គន្ធថៃ
សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ បានអំពាវនាវឱ្យសមាជិកសភានៃគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋដើម្បី រួមគ្នាក្នុងការបង្កើតច្បាប់ហាមឃាត់កម្មវិធី TikTok ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់ចិន ក្រោយសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងថា កម្មវិធីនេះអាចជាប្រព័ន្ធឈ្លបយកការណ៍លើជនជាតិអាមេរិក និងត្រួតពិនិត្យទិន្នន័យផ្សេងទៀតពីសំណាក់រដ្ឋាភិបាលចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។