#អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០%

Articles by Tag អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០%

អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០% នៃការនាំចេញសរុប២០ពាន់លានដុល្លាររបស់កម្ពុជា នៅ១១ខែឆ្នាំនេះ

ដោយ​ ខន ណារី
ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែសម្រេចបានកំណើនល្អប្រសើរនៅឆ្នាំនេះ បើទោះបីជាស្ថានការណ៍ពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្ដី។ តួយ៉ាងនៅ១១ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២០ពាន់លានដុល្លារអាមេរិក កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ប្រទេសអាមេរិក ជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា ដែលគិតជាទំហំទឹកប្រាក់មានជាង ៨ពាន់លានដុល្លារ ឬស្មើនឹង៤០% នៃតម្លៃនាំចេញសរុប។