អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០% នៃការនាំចេញសរុបកម្ពុជា

អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០% នៃការនាំចេញសរុប២០ពាន់លានដុល្លាររបស់កម្ពុជា នៅ១១ខែឆ្នាំនេះ


ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែសម្រេចបានកំណើនល្អប្រសើរនៅឆ្នាំនេះ បើទោះបីជាស្ថានការណ៍ពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្ដី។ តួយ៉ាងនៅ១១ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២០ពាន់លានដុល្លារអាមេរិក កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ប្រទេសអាមេរិក ជាទីផ្សារនាំចេញធំជាងគេបំផុតរបស់កម្ពុជា ដែលគិតជាទំហំទឹកប្រាក់មានជាង ៨ពាន់លានដុល្លារ ឬស្មើនឹង៤០% នៃតម្លៃនាំចេញសរុប។
អាមេរិកក្ដោបក្ដាប់ចំណែកទីផ្សារ៤០% នៃការនាំចេញសរុប២០ពាន់លានដុល្លាររបស់កម្ពុជា នៅ១១ខែឆ្នាំនេះ

បន្ទាប់ពីទីផ្សារអាមេរិក គឺទីផ្សារវៀតណាមវៀតណាម​ដែលឈរលំដាប់ទី២ ដែលមានចំណែកទីផ្សារជាង៩% ជាមួយនឹងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារនៃការនាំចេញសរុប​របស់​កម្ពុជា ខណៈដែលប្រទេសចិនឈរលំដាប់ទី៣ ដែលមានចំណែកទីផ្សារជាង៥% មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំ និងសំខាន់បំផុតសម្រាប់កម្ពុជា សម្រាប់ការនាំចេញ-ចូលទំនិញ ហើយកម្ពុជាក៏មិនអាចចោលមួយណាបានឡើយ ដោយសារប្រទេសសហរដ្ឋអាមេរិក មានតម្រូវការទីផ្សារផ្នែកឧស្សាហកម្ម ដូចជាសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើម។ រីឯ ប្រទេសចិនវិញមានតម្រូវការទីផ្សារផ្នែកកសិកម្មច្រើនពីកម្ពុជា ដូចជាអង្ករ ចេក ស្វាយ និងដំឡូងមី។

របាយការណ៍ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅដើមខែធ្នូនេះ បានឲ្យដឹងថា ទីផ្សារអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅ ជាង៤០%ឯណោះ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា ហើយកំណើននាំចេញទៅទីផ្សារនេះ នៅតែមានភាពរឹងមាំ។ ធនាគារពិភពលោកបានសង្កត់ធ្ងន់ទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកក៏មានការធ្វើពិពិធកម្មជាងការនាំចេញទៅទីផ្សារសហភាពអឺរ៉ុបថែមទៀត។ តួយ៉ាង ការនាំចេញផលិតផលមិនមែនកាត់ដេរដូចជា ផលិតផលឈើ គ្រឿងសង្ហារឹម, គ្រឿងបន្លាស់យានយន្ដ និងអេឡិចត្រូនិក និងខ្សែភ្លើង រួមទាំងកង់ជាដើម កំពុងមានសម្ទុះនាំចេញទៅអាមេរិកកាន់តែច្រើនដែរ។

ដោយឡែក សម្រាប់ទីផ្សារចិនវិញ ធនាគារពិភពលោកកត់សម្គាល់ឃើញថា នៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជានោះ ហើយជាទិសដៅដ៏សំខាន់សម្រាប់ការនាំចេញមុខទំនិញកសិកម្មរបស់កម្ពុជា ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរដែលបានចូលជាធរមានកាលពីខែមករាឆ្នាំ២០២២។

សូមបញ្ជាក់ថា នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២នេះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់សរុបជាង ២០ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនសរុបជិត ២៧ពាន់លានដុល្លារ កើនឡើង៩% បើធៀបនឹងឆ្នាំ២០២១។ ទីផ្សារនាំចេញទំនិញពីកម្ពុជាធំបំផុតចាប់ពីតម្លៃសរុប១ពាន់លានដុល្លារឡើងទៅរួមមាន អាមេរិក, វៀតណាម ចិន អាល្លឺម៉ង់ ជប៉ុន និងកាណាដា។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ

ព័ត៌មាន
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ប…

តើកម្មវិធី TikTok នឹងលែងឲ្យប្រើប្រាស់នៅអាមេរិកមែន ឬយ៉ាងណា?

ព័ត៌មាន
សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio កាលពីថ្ងៃអង្គារ ទី១៤ ខែធ្នូ បានអំពាវនាវឱ្យសមាជិកសភានៃគណបក្សទាំងពីរ គឺគណបក្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ