#អាមេរិកថាបាឡុងចិនោះគឺពិតជាឧបករណ៍ចារកម្មមែន

Articles by Tag អាមេរិកថាបាឡុងចិនោះគឺពិតជាឧបករណ៍ចារកម្មមែន

ការស៊ើបអង្កេតបឋមរបស់អាមេរិកបង្ហាញថា គ្រឿងបង្គុំក្នុងបាឡុងរបស់ចិន គឺជាឧបករណ៍ចារកម្មដូចការសង្ស័យមែន

ដោយ​ ហ៊ុន គន្ធថៃ
រូបភាពពីលើយន្តហោះចារកម្ម U2 បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះពីលើសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនត្រូវបានបំពាក់ដោយឧបករណ៍ដែលនឹកស្មានមិនដល់ ហើយដូចទៅនឹងអ្វីដែលអាមេរិកចោទមិនខុសមែន គឺវាជាបាឡុងស៊ើបការណ៍សម្ងាត់ និងមិនមែនជាបាឡុងស៊ីវិលផ្នែកឧតុនិយមនោះទេ។ នេះគឺជាការសន្មត ជាមួយនឹងភស្តុតាងជាក់ស្តែង ដែលគេបានស្រង់យកបំណែករបស់វាមកសិក្សា បន្ទាប់ពីបានបាញ់ទម្លាក់បាឡុងរបស់ចិនចូលក្នុងសមុទ្រ។ ទោះយ៉ាងណានេះ ជាការស្រាវជ្រាវ និងសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។