អាមេរិកថាបាឡុងចិនោះគឺពិតជាឧបករណ៍ចារកម្មមែន

ការស៊ើបអង្កេតបឋមរបស់អាមេរិកបង្ហាញថា គ្រឿងបង្គុំក្នុងបាឡុងរបស់ចិន គឺជាឧបករណ៍ចារកម្មដូចការសង្ស័យមែន


រូបភាពពីលើយន្តហោះចារកម្ម U2 បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះពីលើសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនត្រូវបានបំពាក់ដោយឧបករណ៍ដែលនឹកស្មានមិនដល់ ហើយដូចទៅនឹងអ្វីដែលអាមេរិកចោទមិនខុសមែន គឺវាជាបាឡុងស៊ើបការណ៍សម្ងាត់ និងមិនមែនជាបាឡុងស៊ីវិលផ្នែកឧតុនិយមនោះទេ។ នេះគឺជាការសន្មត ជាមួយនឹងភស្តុតាងជាក់ស្តែង ដែលគេបានស្រង់យកបំណែករបស់វាមកសិក្សា បន្ទាប់ពីបានបាញ់ទម្លាក់បាឡុងរបស់ចិនចូលក្នុងសមុទ្រ។ ទោះយ៉ាងណានេះ ជាការស្រាវជ្រាវ និងសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មន្ទីរបញ្ជកោណអាមេរិកថាបាឡុងចិនោះគឺពិតជាឧបករណ៍ចារកម្មមែន!

តាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយថា រូបភាពលម្អិតដែលថតដោយយន្តហោះស៊ើបការណ៍ U2sរបស់អាមេរិកក្នុងរយៈកម្ពស់ខ្ពស់ បានបង្ហាញយ៉ាងច្បាស់ពីឧបករណ៍ដែលបំពាក់លើបាឡុងនោះគឺ ពិតជាប្រើសម្រាប់តាមដានស៊ើបការណ៍សម្ងាត់ និងមិនដូចគ្នា​សូម្បីបន្តិចជាមួយនឹងបាឡុងប្រើ ក្នុងវិស័យអាកាសធាតុឧតុនិយម។

មន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា៖ «វាមានអង់តែនជាច្រើនដើម្បីរួមបញ្ចូលជាបង្គុំធំមួយ ដែលទំនងជាប្រើស​ម្រាប់ប្រមូលយកទិន្នន័យ ទំនាក់ទំនងនៅតាមទីតាំងភូមិសាស្ត្រដែលវាហោះហើរពីលើ»។ លើសពីនេះ វាបានបំពាក់មកជាមួយ បន្ទះស្រូបពន្លឺព្រះអាទិត្យសូឡា ដែលមានទំហំធំល្មមដើម្បីផលិតថាមពលសម្រាប់បង្គុំអង់តែនទាំងនោះ​ ទើបឧបករណ៍ចាប់សញ្ញាអាចដំណើរការប្រមូលព័ត៌មានបាន។

ទន្ទឹមនឹងគ្នានេះ ភ្នាក់ងារ FBI អាមេរិកបាននិយាយថា អ្វីដែលគេបានប្រមូលបានពីក្នុងទឹក មកទល់នឹងពេលនេះ គឺគ្រាន់ជាផ្នែកតូចនៃបាឡុងប៉ុណ្ណោះ ពោលគឺសុទ្ធតែជាគ្រឿងបង្គុំ​អេឡិចត្រូនិចរបស់វា និងផ្ទាំងសូឡាសម្រាប់ស្រូបយក និងផ្តល់ថាមពល។ FBI បន្តថា ភ័ស្តុតាងដែលបានរកឃើញ និងនាំយកមកពិសោធន៍នេះ គឺមានកម្រិតតិចតួចខ្លាំងមែនទែន រីឯផ្នែកធំនៃនៃផ្ទាំងសូឡា​បានលិចចូល​ទៅក្នុងទឹកជម្រៅប្រហែល១៤ម៉ែត្រឯណោះ។ ក្នុងន័យនេះ អ្វីដែលគេរកឃើញ យកមកពិនិត្យបាន គឺសុទ្ធជាបំណែកដែលអណ្តែតឡើងមកលើផ្ទៃសមុទ្រ។

​សូមជម្រាបថា នេះគឺជាការសិក្សានិងសន្និដ្ឋានជំហានដំបូងរបស់អាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ទី៩ខែកុម្ភៈ​ហើយថា សហរដ្ឋអាមេរិកនឹងស្វែងរកវិធានការប្រឆាំងនឹងអង្គភាព ឬក្រុមហ៊ុនណា ដែលមានទំនាក់ទំនងជាមួយយោធារបស់ប្រទេសចិន ពិសេសផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ចំពោះការហោះហើរនៃបាឡុងចារកម្មចិន ចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននេះ។

សូមរំឭកថា កាលពីថ្ងៃទី២៨ខែមករា បាឡុងរបស់ចិនត្រូវបានយោធាអាមេរិកចាប់សញ្ញាដឹងថាបានហោះចូលក្នុងដែនអាកាសរបស់ខ្លួន ក្នុងរដ្ឋអាឡាស្កា ដែលនោះគឺជាកំណត់បានជាលើកដំបូងបំផុត តែវ៉ាស៊ីនតោនមិនបានបាញ់ទម្លាក់ភ្លាមៗឡើយ ព្រោះគេគិតថាទឹកសមុទ្រនៅអាឡាស្កាត្រជាក់ខ្លាំង និងពោរពេញដោយទឹកកកដែលវាអាចបង្កការលំបាកដល់ការរុករក៕




អត្ថបទបន្ទាប់


ចិនថា នៅតែស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ប៉ុន្ដែប្រឆាំងដាច់ខាតចំពោះនយោបាយគាបសង្កត់ទីក្រុងវ៉ាស៊ិនតោន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិននៅទី ៩ខែកុម្ភៈ បានចេញមកអះអាងថា ទីក្រុងប៉េកាំង នៅតែបើកទ្វារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក…

កូរ៉េខាងជើងបង្អួតមីស៊ីលបាលីស្ទិកច្រើនជាងមុនមិនធ្លាប់មាន ក្នុងព្យុហយាត្រារំឭកខួបកងទ័ព

ព័ត៌មាន
រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅរាត្រីថ្ងៃពុធទី៨កុម្ភៈបាន បង្អួតមីស៊ីលបាលីស្ទិកដែលខ្លួនដែលខ្លួនមាន ក្នុងចំនួនច្រើនជាងសព្វមួយដងមិនធ្លាប់មាន ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ