ឆ្នាំនេះ កូនអណ្ដើកហ្លួងញាស់បានច្រើន ដោយសារការបញ្ឈប់បូមខ្សាច់
ដោយ
កូនអណ្ដើកហ្លួងចំនួន ២៣ក្បាល បានញាស់ចេញពីសំបុក នៅឆ្នាំនេះ ជាចំនួនច្រើនជាងចំនួនកូនអណ្ដើកហ្លួងសរុប ដែលញាស់បានក្នុងរយៈពេលបីឆ្នាំកន្លងមក ដែលអង្គការអភិរក្សសត្វព្រៃបានចាត់ទុកថា ជោគជ័យនេះគឺ ជាលទ្ធផលពីការបញ្ឈប់បូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។ នេះបើយោងតាមអង្គការអភិរក្សសត្វព្រៃ WCS។