Advertisement
Advertisement
Advertisement
ការអភិរក្ស​សត្វ​អណ្ដើក​ហ្លួង

ឆ្នាំ​នេះ កូន​​អណ្ដើក​ហ្លួង​ញាស់​បាន​ច្រើន​ ដោយសារ​ការ​បញ្ឈប់​បូម​ខ្សាច់


កូន​អណ្ដើក​ហ្លួង​ចំនួន ២៣​ក្បាល បាន​ញាស់​ចេញ​ពី​សំបុក​ នៅ​ឆ្នាំ​នេះ ជា​ចំនួន​ច្រើន​ជាង​ចំនួន​កូន​អណ្ដើក​ហ្លួង​សរុប ដែល​ញាស់​បាន​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក ដែល​អង្គការ​អភិរក្ស​សត្វ​ព្រៃ​បាន​ចាត់​ទុក​ថា ជោគជ័យ​នេះ​គឺ ជា​លទ្ធផល​ពី​ការ​បញ្ឈប់​បូម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ក្នុង​ខេត្ត​កោះកុង។ នេះ​បើយោង​តាម​អង្គការ​អភិរក្ស​សត្វព្រៃ WCS។
ឆ្នាំ​នេះ កូន​​អណ្ដើក​ហ្លួង​ញាស់​បាន​ច្រើន​ ដោយសារ​ការ​បញ្ឈប់​បូម​ខ្សាច់។ យោងតាម​អង្គការ WCS។
ដោយ
Advertisement

អង្គការអភិរក្សសត្វព្រៃ WCS បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន នៅថ្ងៃ​អង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ថា កូន​អណ្ដើក​ហ្លួង​ទាំង​២៣​ក្បាល​នេះ បាន​ញាស់​ចេញ​ពី​សំបុក​ចំនួន ៣ ដែល​ក្រុម​ការពារ​សំបុក​សហគមន៍​បាន​រកឃើញ​និង​បាន​ការពារ​នៅ​លើ​ឆ្នេរ​ខ្សាច់ ២​ទីតាំង ស្ថិត​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ក្នុង​ខេត្ត​កោះកុង។

សេចក្តីប្រកាសព័ត៌មាន​ដដែល​នោះ បាន​បន្ត​ថា សំបុក​មួយ​ក្នុង​ចំណោម​សំបុក​ទាំងបី​ត្រូវ​បាន​រកឃើញ​នៅ​លើ​ឆ្នេរ​ខ្សាច់​មួយ ដែល​អណ្ដើក​ហ្លួង​ធ្លាប់​ពង​រៀងរាល់​ឆ្នាំ ចំណែកឯ​ពីរ​សំបុក​ទៀត​ត្រូវ​បាន​រកឃើញ​នៅ​លើ​ឆ្នេរ​ខ្សាច់​ថ្មី​មួយ នៅ​តាម​ដង​ព្រែក​កំពង់សោម ដែល​អណ្ដើក​ហ្លួង​មិន​ដែល​មក​ពង​កូន​តាំង​ពីឆ្នាំ​២០០៧ មកម្ល៉េះ។

សេចក្តី​ប្រកាសព័ត៌មាន​បាន​និយាយ​ដូច្នេះ​ថា “អង្គការ WCS ចាត់ទុកថា ជោគជ័យ​នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​អភិរក្ស​របស់​សហគមន៍​មូលដ្ឋាន និង​គម្រោង ហើយ​ជា​លទ្ធផល​នៃ​ការ​ផ្សព្វ​ផ្សាយ​សារាចរ និង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៧ របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​សម្រេច​បញ្ឈប់​រាល់​សកម្មភាព​បូម​ខ្សាច់​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល និង​ប្រកាស លេខ ១៣៣ ប្រក.កសក ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ស្តីពី​ការដាក់​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ជា​តំបន់​គ្រប់គ្រង​និង​អភិរក្ស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី។”

លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​នោះ​ថា សេចក្តីប្រកាសឆ្នាំ២០១៩​នោះ​គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ការនេសាទ​ខុស​ច្បាប់ និង​ជាពិសេស សកម្មភាព​បូម​ខ្សាច់​នានា​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល មានដូចជា ព្រែក​កំពង់សោម ព្រែក​ក្អោង និង​ព្រែក​កំពង់លើ ជាដើម។

អណ្តើកហ្លួង ត្រូវ​បាន​អង្គការ IUCN ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​កំពុង​ទទួល​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត និង​ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​ប្រភេទ​អណ្តើក (លើកលែង​អណ្តើក​សមុទ្រ) ទាំង២៥​ប្រភេទ ដែល​កំពុង​រង​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក។ នេះបើយោងតាម​អង្គការ WCS។

អង្គការ WCS បាន​និយាយ​ផងដែរ​ថា អណ្តើក​ហ្លួង​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ ឆ្នាំ២០០៥ ជា​ឧរង្គសត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ការពារ​ដោយ​អនុក្រឹត្យ ឆ្នាំ២០០៩ ជា​ប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះ​ថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

Advertisement



អត្ថបទបន្ទាប់


អាមេរិក និងក្រុមហ៊ុនចិន Huawei តឹងសរសៃកដាក់គ្នាជាថ្មី ជុំវិញការរឹតបន្តឹងលើការនាំចេញទំនិញ

ព័ត៌មាន
ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈ រវាងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងក្រុមហ៊ុនចិន Huawei ឥឡូវនេះ ភាពតានតឹងបានចាប់ផ្ដើមសាជាថ្មីទៀតហើយ ...

ការនាំចេញកៅស៊ូ​៤ខែឆ្នាំនេះកើនឡើង តែតម្លៃធ្លាក់ចុះជាង ២០០ ដុល្លារក្នុង១តោន ព្រោះតែកូវីដ-១៩

ព័ត៌មាន
ការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០នេះ សម្រេចបានជាង ១,៨ ម៉ឺនតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ