#អភិរក្ស​សត្វព្រៃ

Articles by Tag អភិរក្ស​សត្វព្រៃ

ឆ្នាំ​នេះ កូន​​អណ្ដើក​ហ្លួង​ញាស់​បាន​ច្រើន​ ដោយសារ​ការ​បញ្ឈប់​បូម​ខ្សាច់

ដោយ​ ជ័យ ជំនះ
កូន​អណ្ដើក​ហ្លួង​ចំនួន ២៣​ក្បាល បាន​ញាស់​ចេញ​ពី​សំបុក​ នៅ​ឆ្នាំ​នេះ ជា​ចំនួន​ច្រើន​ជាង​ចំនួន​កូន​អណ្ដើក​ហ្លួង​សរុប ដែល​ញាស់​បាន​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក ដែល​អង្គការ​អភិរក្ស​សត្វ​ព្រៃ​បាន​ចាត់​ទុក​ថា ជោគជ័យ​នេះ​គឺ ជា​លទ្ធផល​ពី​ការ​បញ្ឈប់​បូម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ក្នុង​ខេត្ត​កោះកុង។ នេះ​បើយោង​តាម​អង្គការ​អភិរក្ស​សត្វព្រៃ WCS។