ចាប់ពីឆ្នាំ២០០៤មក អាមេរិកជួយជាង ៣លានដុល្លារ អភិរក្សប្រាសាទភ្នំបាខែង
ដោយ
ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្ដល់ថវិកាជំនួយឥតសំណងជាង ៣លាន ២សែនដុល្លារអាមេរិក ដល់ការអភិរក្សប្រាសាទភ្នំបាខែងដ៏ល្បីល្បាញ នៅក្នុងខេត្តសៀមរាប។ គម្រោងអភិរក្សនេះអនុវត្តដោយអង្គការ មូលនិធិប្រាសាទពិភពលោក (World Monuments Fund) សហការជាមួយអាជ្ញាធរអប្សរារបស់រាជរដ្ឋាភិបាលកម្ពុជា។