សម្ដេច ហ៊ុន សែន ៖ គ្មានការដកតំណែងអភិបាលខេត្តកែបទេ
ដោយ
សម្ដេចហ៊ុន សែន នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសថានៅក្នុងសន្និសីទក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារនៅក្នុងខេត្តកែបថា គ្មានការដកតំណែងអភិបាលខេត្តកែប លោក កែន សត្ថា នោះទេ បើទោះបីជាមានមនុស្សមួយចំនួនពិសេសមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជំរុញឲ្យមានការដកតំណែងអភិបាលខេត្តកែបយ៉ាងណាក៏ដោយ។ សម្ដេច ក៏បានព្រមាននឹងចាត់ការទៅលើអ្នកលើកឡើងឲ្យមានការតំណែងអភិបាលខេត្តកែបផងដែរ ពិសេសមន្ត្រីក្នុងជួរដ្ឋាភិបាលតែម្ដង។