#អង្គការមិនមែនរដ្ឋាភិបាល

Articles by Tag អង្គការមិនមែនរដ្ឋាភិបាល

អគ្គនាយកដ្ឋានពន្ធដារជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន និងបោះចោលទម្លាប់សុំលើកលែងពន្ធ

ដោយ​ ខន ណារី
ដើម្បីឲ្យកិច្ចការប្រមូលចំណូលពន្ធដារមានប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ ក៏បានជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ធនធាន ចំពោះម្ចាស់មូលនិធិ។ លើសពីនោះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានស្នើឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បោះបង់ចោលនូវទម្លាប់មួយចំនួន ដូចជា ការស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារឲ្យមានការលើកលែងពន្ធ ថែមទៀតផង។