អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន និងបោះចោលទម្លាប់សុំលើកលែងពន្ធ


ដើម្បីឲ្យកិច្ចការប្រមូលចំណូលពន្ធដារមានប្រសិទ្ធិភាពខ្ពស់ អគ្គនាយកដ្ឋានពន្ធដារ ក៏បានជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ធនធាន ចំពោះម្ចាស់មូលនិធិ។ លើសពីនោះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានស្នើឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បោះបង់ចោលនូវទម្លាប់មួយចំនួន ដូចជា ការស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារឲ្យមានការលើកលែងពន្ធ ថែមទៀតផង។
អគ្គនាយកដ្ឋានពន្ធដារជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានខ្ជាប់ខ្ជួន និងបោះចោលទម្លាប់សុំលើកលែងពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ការពង្រឹងអភិបាលកិច្ចល្អ ទាមទារឲ្យមានការចូលរួមទាំងពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

នៅក្នុងសិក្ខាសាលាស្តីពី«កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ» សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់អគ្គនាយកដ្ឋានពន្ធដារ បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងកែlម្អរដ្ឋបាលសារពើពន្ធ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពនៃការផ្ដល់សេវាជូនអ្នកជាប់ពន្ធគ្រប់មជ្ឍដ្ឋានបន្ថែមទៀត។ ការផ្ដល់កិច្ចសហការខ្ពស់ពីសំណាក់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាកិច្ចការចម្បង ដែលត្រូវប្រកាន់យក ហើយត្រូវបោះបង់ចោលនូវទម្លាប់ចាស់ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយលើកយកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់បានត្រឹមត្រូវ ឱ្យមកជាការគោរពប្រតិបត្តិច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ។

ជុំវិញការប្រមូលចំណូលរបស់អគ្គនាយកពន្ធដារវិញនៅប៉ុន្មានឆ្នាំកន្លងមកនេះ គឺសុទ្ធតែបានលើសផែនការកំណត់ដោយច្បាប់ ហើយការសម្រេចបាននូវលទ្ធផលល្អប្រសើរនេះ ត្រូវបានឯកឧត្តម កែន សម្បត្តិអះអាងថា គឺដោយមានកត្តាសំខាន់ៗមួយចំនួនដូចជា សន្តិភាព ស្ថេរភាពនយោបាយ ក៏ដូចជា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពហិរញ្ញវត្ថុ។ ទន្ទឹមនោះ កម្ពុជាមានគោលនយោបាយយុទ្ធសាស្ត្រកៀរគរចំណូល សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការធ្វើកំណែទម្រង់វិស័យពន្ធដារ ដែលធ្វើឲ្យការប្រមូលចំណូលកាន់តែមានប្រសិទ្ធិភាពខ្ពស់។

នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានលើសផែនការខ្ពស់ជាប្រវត្តិសាស្ត្ររហូត ២៤%។ ដោយឡែក នៅរយៈពេល ១១ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៣ពាន់២រយលានដុល្លារ កើនលើសផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ប្រមាណ១៤% ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដា្ឋនពន្ធដារ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីហាមឃាត់ការនាំចេញរ៉ែបុកស៊ីតនៅឆ្នាំក្រោយ ខណៈចិនអាចរងផលប៉ះពាល់ខ្លាំង

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃពុធ ទី២១ ខែធ្នូបានប្រកាសពីការហាមឃាត់ការនាំចេញរ៉ែមួយប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស នោ…

ក្រុមហ៊ុនហ្វត គ្រោងដំឡើងរថយន្ត៤ពាន់គ្រឿងបន្ថែមនៅឆ្នាំក្រោយ ខណៈ៦ខែមកនេះដំឡើងបាន៤រយគ្រឿង

ព័ត៌មាន
ក្រោយសម្ពោធដាក់ឲ្យដំណើរការជាង៦ខែកន្លងមកនេះ រោងចក្រផ្គុំ និងដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ ដំឡើងរថយន្ត Ford បានជាង៤០០គ្រឿងហើយ ខណៈតាមផែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ